ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសាច់គោឆាផ្កាខាត់ណាទឺកប្រេងខ្យង! (មានវីដេអូ)

17-Sep-2018 11:45 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-សាច់គោ ២០០ក្រាម ហាន់ស្តើងល្មម

-ផ្កាខាត់ណាខៀវ ២០០ក្រាម

-ការ៉ុត ៣០ក្រាម (ដាក់ក៏បានមិនដាក់ក៏បាន តាមចំណង់ចំណូលចិត្ត)

-ខ្ទឹមបារាំង ពាក់កណ្តាល (ដាក់ក៏បានមិនដាក់ក៏បាន តាមចំណង់ចំណូលចិត្ត)

-ទឹកប្រេងខ្យង ២ស្លាបព្រាបាយ

-ទឺកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ

-ស្ករស កន្លះស្លាបព្រាបាយ

-ប្រេងល្ង ១ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.យកផ្កាខាត់ណា និងការ៉ុត ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ទុកមួយឡែក

 

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចូលរលីងឲ្យឈ្ងុយ ហើយដាក់សាច់គោចូល ឆាសាច់ឲ្យឆ្អិនបន្តិច

 

៣.ដាក់ផ្កាខាត់ណា ការ៉ុត និងខ្ទឹមបារាំងចូល ឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ទឹកប្រេងខ្យង ទឺកស៊ីអ៊ីវ ស្ករ ស ប្រេងល្ងចូល ឆាច្របល់ចូលគ្នាឥ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ