ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ឆ្ងាញ់!!

17-Sep-2018 02:11 PM

រូបភាព


ដោយ: Uddam

វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ឆ្ងាញ់!!គ្រឿងផ្សំ: ប្រទាលកន្ទុយក្រពើ (ជ្រើសរើសប្រទោលដែលមានអាយុចាប់ពី១ឆ្នាំឡើងទៅទើបមានសាច់រឹងល្អនិងមិនសូវមានជ័រ)-ស្លឹកតយ -ស្ករស -អំបិល។វិធីធ្វើ:
១-ដំបូងត្រូវលាងប្រទាលអោយស្អាតមុនចិត សំបក ។ បន្ទាប់មកចិតសំបកយក តែសាច់ល្អ មិនអោយជាប់សំបក សូម្បីតែបន្តិច ព្រោះខ្លាចល្វីង ។ បន្ទាប់មកទៀត សាច់ដែលបករួច ត្រូវលាងទឹកអោយស្អាតច្រើនទឹក អោយជ្រះរំអិល ។ក្រោយពីលាងរួចត្រូវកាត់ ប្រទាលជាដុំៗ ទុកសិន។

២. ដាក់ទឹកដាំអោយពុះល្អ (ទឹកតិចរឺច្រើនតាមចំណូលចិត្ត) ។ បន្ទាប់ពីទឹកពុះហើយ យកស្លឹកតយលាងអោយស្អាត ដាក់ចូលឆ្នាំងទឹកពុះ មួយសន្ទុះធំ រួចស្រង់ចោល។

៣. ចុងក្រោយ បន្ទាប់ពីស្រង់ស្លឹកតយ ត្រូវដាក់ស្ករសចូលក្នុងឆ្នាំង (ដាក់ផ្អែមល្មម) និងដាក់អំបិលមួយចិបចូលផង មួយពុះ ទើបដាក់សាច់ប្រទាលចូល ស្ងោរអោយឆ្អិនមួយសន្ទុះ ដាក់ចុះជាការស្រេច។

សូមបញ្ជាក់ : បើចង់ឆ្ងាញ់ខ្លាំង ទុកអោយត្រជាក់ រួចច្រកចូលដបស្អាត ដាក់ក្លាសសេ ចាំទទួលទាន។សម្រួលអត្ថបទដោយ៖ខ្ទឹមស