វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ត្រាវ ១គីឡូ
-ស្ករស ៤០០ក្រាម
-ទឹកឆ្អិន ៤ស្លាបព្រាបាយ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ហាន់ល្អិត
-ស្លឹកតើយ (ដាក់ក៏បានមិនដាក់ក៏បាន)
វិធីធ្វើ៖
១.យកត្រាវចិតសំបកលាងទឹកឲ្យស្អាត រួចកាត់ជាដុំ ឬវែងល្មម តាមចំណង់ចំណូលចិត្ត
២.រួចយកត្រាវទៅបំពងជាមួយស្លឹកតើយចូល បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក
៣.យកខ្ទះដាក់ស្ករស ទឹក អំបិលកូរចូលគ្នា រួចដាក់ស្លឹកខ្ទឹមចូល ហើយដាក់ត្រាវបំពងហើយចូល ច្របល់ចូលគ្នាឲ្យសព្វ ជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ