វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ល្ហុងខ្ចី មួយចំហៀងល្មម ចិតជាដុំៗល្មម ឬចិតស្តើងៗល្មម (តាមចំណង់ចំណូលចិត្ត)
-បង្គា ៥-៧ បកសំបកអោយស្អាត
-ត្រីអាំង បេះយកតែសាច់ កន្លះកូនចាន
-គ្រឿងបុក ៤-៥ស្លាបព្រាបាយ
-ទឹកអំពិលទុំ ២ស្លាបញ្របាយ
-ទឹកត្រី ២-៣ស្លាបព្រាបាយ
-ស្ករ ១-២ស្លាបព្រាកាហ្វេ
-ទឹកធម្មតា ៧០០មីលីលីត្រ
វិធីធ្វើ៖
១.ដាក់ទឹកចូលឆ្នាំងដាំអោយពុះ រួចដាក់គ្រឿងបុក សាច់ត្រីចូល កូរចូលគ្នាទុកមួយរំពុះ
២.ដាក់ល្ហុង ទឹកអំពិលទុំ ទឹកត្រី ស្ករ បង្គាចូល កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ