វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-បង្គា ៥០០ក្រាម បកសំបក
-ខួរបង្គា (បើកមាន) ២ស្លាបព្រាបាយ
-ខ្ទឹមចិញ្រ្ចាំ ១ស្លាបព្រាបាយ
-ទឹកប្រេងខ្យង ២ស្លាបព្រាបាយ
-ទឹកម្ទេស ១-២ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន)
-ស្ករស ទឹកស៊ីអ៊ីវ មួយមុខ ១ស្លាបព្រាបាយ
-ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្ច្រាំចូល រលីងឲ្យឈ្ងុយ ហើយដាក់ខួរបង្គា ឆាចូលគ្នា
២.បន្ទាប់មកដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យសាច់បង្គាឆ្អិន រួចដាក់ទឹកប្រេងខ្យង ទឹកម្ទេស ស្ករស ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ