វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ទឹក ៥០០មីលីលីត្រ
-ទឹកស្លឹកតើយ ១០០មីលីលីត្រ
-ខ្ទិះដូង ១០០មីលីលីត្រ
-ម្សៅចាហួយ ៣ស្លាព្រាកាហ្វេ
-ស្ករស ៥-៧ស្លាបព្រាបាយ
-អំបិល បន្តិច
វិធីធ្វើ៖
១.យកស្លឹកតើយ ៧-៨សន្លឹក កាត់ខ្លីៗល្មម ដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចច្រោះកុំឲ្យដោយកាក
២.បន្ទាប់មកយកទឹកស្លឹកតើយចាក់ចូលទឹក រួចដាក់ម្សៅចាហួយ ស្ករស អំបិល និងខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វល្អ
៣.ហើយយកទៅដាក់់លើចង្រ្កានប្រើភ្លើងល្មម កូរវារហូតដល់ពុះ ហើយបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៦-៧នាទី
៤.រួចយកចេញពីចង្ក្រានចាក់ចូលចាន ឬថាសធំល្មម រួចទុកវាចោលឲ្យត្រជាក់ប្រហែល ៤-៥ម៉ោង បានជាចាហួយ ហើយកាត់ជាដុំតាមចំណង់ចំណូលចិត្ត ជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ