ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំទ្រាបបាយ !!ឆ្ងាញ់

21-Sep-2018 03:42 PM

រូបភាព


ដោយ: Uddam

វិធីធ្វើនំទ្រាបបាយ +គ្រឿងផ្សំ៖-អង្ករដំណើរ ១គីឡូ -ស្ករត្នោត ១ចានចង្កឹះ -ខ្ទិះដូងដើម ២ចានចង្កឹះ -អំបិល ១ចឹប -ស្លឹកតយ ២ឬ៣ សន្លឹក -ដូងកោសហើយ ១ចានចង្កឹះ -ល្ងសលីង៣ស្លាបព្រា+របៀបធ្វើ៖
-យកអង្ករដំណើបលាងទឹកឲ្យស្អាតរួចដាក់ចំហ៊ុយក្នុងឡាំងសឹង។-ដល់បាយឆ្អិនដួសចេញទុកឲ្យត្រជាក់បន្តិចយកខ្ទះដាក់ទឹកខ្ទិះដើមចូលថែមស្ករត្នោត អំបិលល្មមនិងស្លឹកតយចូលរួចកូឲ្យរលាយស្ករចាំស្រង់ស្លឹកតយចេញរួចចាក់បាយដំណើបនិងដូងកោសកូរឲ្យដាច់ទឹក។-ដួសដាក់ថាសសំប៉ែតវៀសឲ្យស្មើរួចរួយល្ងពីលើសង្កត់ដល់ល្ងលិចចូលក្នុងបាយ ទុកដល់ទ្រាបបាយត្រជាក់ចាំកាត់ដុំៗជាការស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស