វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-បង្គា ៣០០ក្រាម បកសំបក
-ត្រប់ពុតលំញង ៥០ក្រាម
-ស្លឹកក្រូចសើច និងម្ទេសដៃនាង ហាន់
-ខ្ទិះដូង ២៥០មីលីលីត្រ
-គ្រឿងការីបុក ៣ស្លាព្រាបាយ
-ទឹកត្រី ៣ស្លាបព្រាបាយ
-ស្ករ ១ស្លាបព្រាបាយ
វិធីធ្វើ៖
១.យកខ្ទិះដូងដាក់ចូលខ្ទះ ទុកមួយរំពុះ រួចដាក់គ្រឿងការីបុក កូរចូលគ្នាឲ្យសព្វល្អ
២.បន្ទាប់មកដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យសាច់បង្គាជីតឆ្អិន រួចដាក់ទឹកត្រី ស្ករចូល ឆាច្របល់ចូលគ្នាឲ្យសព្វ
៣.ហើយបន្ទាប់មកដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសដៃនាងចូល ឆា ៣-៤ត្របល់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ