វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើគាវថ្លាឬគាវចំហ៊ុយ
+គ្រឿងផ្សំ៖-សាច់ជ្រូក យកជាប់ខ្លាញ់ក៏បានមិនបាច់ក៏បានតាមការចូលចិត្ត(លាងទឹកឲ្យស្អាត ហាន់ល្អិតតូចៗក៏បានចិញ្ច្រាំក៏បាន)-បង្គា (បកសំបកឲ្យស្អាត លាងទឹកចេញ កាត់ជាបីដុំ)-ម្សៅឆា(លាយជាមួយទឹកក្តៅដាំពុះ)
-ខ្ទឹមស ខ្ទឹមក្រហម(បកសំបកចេញ ចិញ្ច្រាំឲ្យម៉ត់)-ម្រេចម៉ត់-ប្រេងល្ង ប្រេងខ្យង ស្គរស ម្សៅស៊ុប ខ្ទឹមក្រហមបំពង (ទុករោយពីគាវពេលញុំា)-ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ (លាងទឹកឲ្យស្អាត ហាន់ល្អិតៗ ដាំប្រេងឆាឲ្យក្តៅចាក់ចូល ទុករោយពីលើគាវពេលញុំា)+វិធីធ្វើ៖
១-យកម្សៅឆា លាយជាមួយ ទឹកក្តៅដាំពុំ ច្របល់ ឬច្របាច់ ឲ្យសាច់ម្សៅចូលគ្នារួច ច្រកទុកក្នុងថង់ រយៈពេល២០នាទី។
២-ដាក់ខ្ទះឲ្យក្តៅ ចាក់ប្រេងឆាចូល បំពង ខឹ្ទមស ខ្ទឹមក្រហម ឲ្យឈ្ងុយ ចាក់សាច់ជ្រូក នឹងគ្រឿងផ្សំ ឲ្យឆ្អិនសាច់ជ្រូក ទើបដាក់បង្គារចូល កូរឲ្យសព្វឆ្អិលល្អទុកមួយអន្លើ ។៣-យកម្សៅ ដែលច្រកថង់ ប៉ុនមេដៃ រួចច្របាច់ ឲ្យសំប៉ែតៗ ញាត់សាច់ដែលឆារួចចូលធ្វើជាស្នូល ច្របាច់តិចៗ ឲ្យជិតនឹងស្អិតជាប់គ្នាល្អ ទើបស្ងោរវាមិនបែកចេញសាច់ស្នូលមកខាងក្រៅ។
៤-របៀប ស្ងោរគាវថ្លា ដាក់ឆ្នាំង ដាំទឹក កាត់ស្លឹកតយ ជាកង់ៗ នឹងប្រេងឆា បន្តិច ចូលទៅក្នុងទឹកដាំ ដើម្បីស្ងោរគាវ កុំឲ្យវាស្អិតជាប់គ្នា ស្ងោររយៈពេល ១៥នាទី ទើបឆ្អិនបានល្អ។៥-ធ្វើទឹកត្រីមាន ក្រូចឆ្មារ ស្ករតោ្នត ខ្ទឹមស ទឹកត្រី ប៊ីចេង អំបិល សណ្តែតដីលីង ម្ទេស យករសជាតិប្រែផ្អែមជូរ សំរាប់ញុំាជាមួយគាវថ្លា។
-វីដេអូ
សម្រួលអត្ថបទដោយ៖ខ្ទឹមស