ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសម្លខួរក្តាមស្រែ ឆ្ងាញ់ៗ! (មានវីដេអូ)

25-Sep-2018 12:04 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-ក្តាមស្រែ ១គីឡូ

-កំពឹស តាមចំណង់ចំណូលចិត្ត
-បន្លែ ននោង ឬល្ហុង

-ម្ទេស ម្អម ដាក់តាមចំណង់ចំនូលចិត្ត

-ប្រហុក ៤ចង្វា ឬតាមចំណង់ចំនូលចិត្ត

-ស្ករស ទឹកត្រី ម្សៅស៊ុប មួយមុខ ១ស្លាបព្រាបាយ
-អំបិល បន្តិច
-ទឹក ៥០០មីលីលីត្រ

វិធីធ្វើ៖

១.យកក្តាមលាងទឹកឲ្យស្អាត បកក្តាមឲ្យស្អាតទុកមួយឡែក ស្នូកទុកមួយឡែក

 

២.យកក្តាមខ្លះដែលបករួចទៅបុកឲ្យម៉ត់ (ស្នូកមិនបុកទេ) ដើម្បីយកជាតិខួរក្តាម បុកឲ្យសព្វ រួចស្រង់កាកចេញឲ្យអស់ ទុកទឹកសម្រាប់ស្លរ ទឹកខួរដំបូងចាក់ទុកឡែក

 

៣.បន្ទាប់មកយកស្នូក ខ្វេះខួរចេញទុកមួយឡែក ឬដាក់ទាំងស្នូកក៏បាន

 

៤.យកឆ្នាំងដាក់ទឹកដែលទុកសម្រាប់ស្លរចូលដាំឲ្យពុះ រួចជ្រុំប្រហុកដាក់ (ដួសពពុះចោល) ហើយដាក់ទឹកខួរដំបូងចូល ទុកឲ្យពុះ

 

៥.រួចដាក់ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប និងក្តាមដែលនៅសល់ចូល រម្ងាស់ឲ្យពុះ ហើយដាក់បន្លែននោង ឬល្ហុងចូលទុកមួយរំពុះ ហើយភ្លក្សរសជាតិតាមចំណង់ចំនូលចិត្ត ហើយដាក់ម្អម និងម្ទេសចូល រួចជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ