ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធី បុកម្ជូរក្រសាំង!!

25-Sep-2018 03:10 PM

រូបភាព


ដោយ: Uddam

វិធី បុកម្ជូរក្រសាំងគ្រឿងផ្សំ៖- ក្រសាំង ២ ផ្លែ- ម្ទេសទុំ ដាក់តាមចំណូលចិត្ត- ខ្ទឹមសរ ២ កំពឹស- ប៊ីចេង ១ ចុងស្លាបព្រាកាហ្វេ
– អំបិល ១ ចុងស្លាបព្រាកាហ្វេ+របៀបធ្វើ៖
១-លីងម្ទេសទុំ និង ខ្ទឹមសឲ្យឆ្អិនល្អ បន្ទាប់មកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់ ដាក់សាច់ក្រសាំង ប៊ីចេង និង អំបិលចូល រួចបុកម្តងទៀត
២-ចុងក្រោយដាក់ក្រសាំង ហើយបុកលាយបញ្ជូលគ្រឿងគ្នាឲ្យសព្វល្អជាកាស្រេច។

បញ្ជាក់ៈ យើងអាចញ៉ាំជាមួយត្រី និងអន្លក់ ដូចជា ត្រប់ ត្រសក់ ស្ពៃក្តោប ត្រកួន និងបន្លែជាច្រើនទៀត៕សម្រួលអត្ថបទដោយ៖ខ្ទឹមស