ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើភ្លាងាវ រូបមន្តពិសេស! (មានវីដេអូ)

26-Sep-2018 05:05 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-ងាវ កន្លះគីឡូ

-ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ម្ទេស ហាន់តូចៗ (តាមចំណង់ចំណូលចិត្ត)

-ស្លឹកជីរអង្កាម ជីរណា (តាមចំណង់ចំណូលចិត្ត)

-ម្ទេសឆា ១ស្លាបព្រាបាយ

-ទឹកត្រី ទឹកក្រូចឆ្មារ មួយមុខ ១ស្លាបព្រាបាយកន្លះ

-ស្ករ ១ស្លាបព្រាកាហ្វេកន្លះ

វិធីធ្វើ៖

១.យកចានធំល្មមដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ និងម្ទេសឆាចូល កូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ម្ទេស ហាន់ចូល ច្របល់ចូលគ្នា

 

២.បន្ទាប់មកដាក់ងាវចូល (ដាក់ស្រុះបន្តិចក៏បាន សម្រាប់អ្នកមិនចូលចិត្តហូបឆៅ) ច្របល់ចូលគ្នា ហើយដាក់ស្លឹកជីរចូល ច្របល់ទៀត រួចដួសដាក់ចានជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ