ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើមាន់បំពងរំលីងគល់ស្លឹកគ្រៃ ស្រួយឆ្ងាញ់! (មានវីដេអូ)

26-Sep-2018 11:42 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-សាច់មាន់ ៥០០-៧០០ក្រាម កាប់ជាដុំៗល្មម តាមចំណង់ចំណូលចិត្ត

-គល់ស្លឹកគ្រៃ ៥-៦គល់ ដំហើយហាន់ជាសរសៃៗ

-ខ្ទឹមស ១០កំពឹស ហាន់ស្តើងៗ

-ស្លឹកក្រូចសើច ១០សន្លឹក

-ម្ទេសក្រៀម ១៥គ្រាប់

-ស្ករ ទឹកត្រី មួយមុខ ១ស្លាបព្រាបាយ

-អំបិល ២ស្លាបព្រាកាហ្វេ

-ម្សៅបំពង កន្លះកូនចាន

វិធីធ្វើ៖

១.យកចានធំល្មមដាក់ស្ករ ទឹកត្រី អំបិល កូរចូលគ្នាឲ្យសព្វ រួចដាក់សាច់មាន់ចូល ច្របល់ជាមួយគ្រឿងឲ្យសព្វ ទុកចោល ១៥នាទី

 

២.បន្ទាប់មកយកសាច់មាន់ប្រឡាក់ជាមួយម្សៅឲ្យសព្វ ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក

 

៣.យកគល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀម ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ចេញ

 

៣.យកគល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀម ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ចេញ

 

៤.រួចអស់ហើយ រៀបចំយកមាន់បំពងដាក់ចាន ហើយដាក់គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច និងម្ទេសក្រៀមបំពងហើយ ដាក់ចូលគ្នាជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ