ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើការ៉េមទុរេន ឆ្ងាញ់!(មានវីដេអូ)

26-Sep-2018 02:10 PM

រូបភាព


ដោយ: Uddam

របៀបធ្វើការ៉េមទុរេន ឆ្ងាញ់!+គ្រឿងផ្សំ៖- សាច់ទុរេន 250 ក្រាម- ខ្ទិះដូង =150 មីលីលីត្រ- ទឹកដោះគោស្រស់ដែលគ្មានជាតិស្ករ 200 មីលីលីត្រ- ស្ករ 80 ក្រាម- អំបិល បន្តិច- vanilla 1 ស្លាបព្រាកាហ្វេ (ដាក់ក៏បានមិនដាក់ក៏បាន)+វិធីធ្វើ៖
១- យកខ្ទិះដូង ស្ករស អំបិល ទឹកដោះគោ នឹងសាច់ទុរេន ដាក់លើចង្ក្រានដើម្បីរំលាយស្ករ ខ្ទិះ ចូលគ្នាហើយពេលពុះលើកចុះទុកអោយត្រជាក់។២- យកទឹកខ្ទិះអំបាញ់មិញ ចាក់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក ដោយដាក់ទឹកកកបន្ថែមបន្តិច ក្រឡុកវាអោយម៉ត់ល្អហើយដាក់ vanilla ចូលបន្ទាប់មកច្របល់ឲ្យចូលគ្នាសព្វល្អ។៣- យកល្បាយដែលក្រឡុករួចខាងលើទៅដាក់ចូលក្នុងប្រអប់ការ៉េម។ រក្សាទុកក្នុងទូរទឹកកក 7-8 ម៉ោង កន្លែងកក គឺអាចបរិភោគបានហើយ។បញ្ចាក់: ប្រសិនបើអ្នកប្រើប្រអប់ធំ អ្នកត្រូវយកចេញមកហើយប្រើស្លាបព្រាច្របល់វានៅរៀងរាល់ 2ម៉ោង ម្តង នោះការ៉េមវានឹងម៉ត់និងទន់ល្អ។-វីដេអូ

សម្រួលអត្ថបទដោយ៖ខ្ទឹមស