វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-ចេក ១៦-១៨ផ្លែ (១ផ្លែ កាត់ពុះជា ២ ឬ៣ តាមទំហំចេក)
-អង្ករដំណើប ២កូនចាន
-សណ្តែកខ្មៅ កន្លះកូនចាន (ត្រាំទុកចោល ១យប់) ដាក់ ឬមិនដាក់ក៏បាន
-ខ្ទិះដូង ៧៥០មីលីលីត្រ
-ស្ករស ១កូនចានកន្លះ
-អំបិល ២ស្លាបព្រាកាហ្វេ
-ស្លឹកតើយ ៣-៤សន្លឹក
-ស្លឹកចេក និងខ្សែ សម្រាប់វេចនំ
វិធីធ្វើ៖
១.យកអង្ករដំណើបលាងទឹកឲ្យស្អាត ២-៣ដង រួចយកទៅដាក់ចំហុយរយៈពេល ៤ម៉ោង។
២.ដាក់ខ្ទិះដូង អំបិល និងស្លឹកតើយចូលខ្ទះ កូរចូលគ្នាឲ្យសព្វ ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរ ចូលគ្នាឲ្យសព្វរយៈពេល ៥-៦នាទី ហើយដាក់ស្ករសចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសទុកមួយឡែក
៣.រៀបចំវេចនំ យកស្លឹកចេកដាក់រៀបសណ្តែកខ្មៅ អង្ករដំណើបដែលលាយហើយ និងចេក រួចវេច ហើយយកទៅដាក់ចំហុយរយៈពេល ១ម៉ោង ៤៥នាទី ទៅ ២ម៉ោង (តាមទំហំនំ) រួចជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ