វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើជ្រក់ក្រអៅឈូក +គ្រឿងផ្សំ៖
-ក្រអៅឈូក -សណ្ដែកបណ្ដុះ -ម្ទេស -ខ្ទឹមស -ខ្ទឹមក្រហម -ក្រូចឆ្មារ -បើធ្វើច្រើនគេអាចដាក់ម្ជូរអំពិល +វិធីធ្វើ ៖
-ដាំទឹក២ចានចង្កឹះ ពេលពុះបង់អំបិល១ស្លាព្រាកំពង់ ហើយស្ករត្នោត២ស្លាបព្រារបាយ ដាក់ប៊ីចេងតិច ទឹកត្រីតិច ហើយហាន់ខ្ទឹមស ក្រហមដាក់ ដាក់ក្រូចឆ្មារ ចិញ្រ្ចាំម្ទេសអោយម៉ត់ដាក់ ពេលទឹកនោះត្រជាក់ ទើបយកមកត្រាំ១ក្រអៅឈូក ២០នាទីទើបដាក់សណ្ដែកបណ្ដុះ យើងអាចភ្លក់មើលទឹកហ្នឹងបានថា ត្រូវចំនូលចិត្តយើងនៅ? -ថែមថយតាមហ្នឹង បើខ្វះស្ករស គេថែមស្ករសក្រោយ មិនថែមស្ករត្នោតទៀតទេ រសជាតិ ផ្អែមតិចទៅ ជូរ ប្រៃល្មមៗ រយះពេលយ៉ាងយូរ២ម៉ោងយើងអាចញាំបានហើយ ទើបយកដាក់ទូទឹកកក រក្សាទុកបាន កុំអោយជូរពេក។+បើមិនចូលចិត្តសណ្តែកបណ្តុះមិនដាក់ក៏បានហើយវិធីធ្វើដូចគ្នាដដែល។បើចង់ឆាប់បានញាំភ្លាមៗ អាចយកក្រអៅឈូក នឹង សណ្តែកបណ្តុះទៅស្រុះមុនសិន សឹមដាក់គ្រឿងផ្អាប់។សម្រួលអត្ថបទដោយ៖ខ្ទឹមស