វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ សណ្តែកសៀង ៣០០ក្រាម, ទឹកស្អាត ១៥០០មីលីលីត្រ, ស្ករស ១០០ក្រាម, ស្លឹកតើយ ២-៣សន្លឹក (ដាក់ ឬមិនដាក់ក៏បាន)
វិធីធ្វើ៖ យកសណ្តែកសៀងលាងទឹកឲ្យស្អាត រួចដាក់ត្រាំទឹកចោលរយៈពេល ៨ម៉ោង បន្ទាប់មកយកលាងទឹកម្តងទៀត។ យកសណ្តែកសៀងទៅកិនជាមួយទឹក រួចអស់ហើយយកទៅច្រោះកុំឲ្យដោយកាក។ បន្ទាប់មកយកទឹកសណ្តែកដែលកិនហើយទៅដាំឲ្យពុះ រួចបន្ថយភ្លើងដាក់ស្លឹកតើយចូល រម្ងាស់ទុកចោល ៥នាទី រួចស្រង់ស្លឹកតើយចេញ ហើយដាក់ស្ករសចូល កូរចូលគ្នាឲ្យសព្វល្អ រម្ងាស់ចោល ១នាទីទៀត ជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ