វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ បង្គា ១០-១២ បកសំបក, ផ្កាខាត់ណា ផ្កាខាត់ណាខៀវ ការ៉ុត និងស្នៀតពោត មួយមុខ ១០០ក្រាម កាត់ជាដុំ ឬកាត់ជាម៉ូតតាមចំណង់ចំណូលចិត្ត, ផ្សិត ៥-៧ដុំ, ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ
វិធីធ្វើ៖ ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំចូលបំពងឲ្យឈ្ងុយ ហើយដាក់បង្គាចូល ឆាច្របល់ឲ្យឆ្អិនបន្តិច។ ដាក់បន្លែ ផ្កាខាត់ណា ផ្កាខាត់ណាខៀវ ការ៉ុត ស្នៀតពោត និងផ្សិតចូល ឆាច្របល់ចូលគ្នាឲ្យបន្លែទន់បន្តិច រួចដាក់គ្រឿង ទឹកប្រេងខ្យង ទឹកត្រី និងស្ករស អាចបន្ថែមទឹកចូលបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ