ឱសថបុរាណធម្មជាតិ
រូបភាព
ពពាយជាឱសថដ៏សាកសិទ្ធិ អាចព្យាបាលជំងឺក្រពះ ក្នុង រយៈពេល១៥ថ្ងៃ!
-ជំងឺឈឺក្រពះអាចធ្វើឲ្យយើងត្រូវប្រឈមមុខនឹងការរំខាន និងឈឺចាប់យ៉ាងខ្លាំងនៅពេលដែលឃ្លាន ឬបរិភោគឆ្អែតជ្រុល។ ការឈឺក្រពះធ្ងន់ធ្ងរអាចប៉ះពាល់ដល់សុខភាព និងគំរាមកំហែងដល់ជីវិតអ្នកជំងឺ។ ប្រសិនបើវានៅតែបន្តឈឺរយៈច្រើនឆ្នាំ វានឹងបង្កទៅជាហានិភ័យនៃជំងឺមហារីក្រពះ។
+វិធីធ្វើ៖-យកផ្លែពពាយចាស់ៗល្មម១០ផ្លែ ហាន់ជាចំណិតតូចល្មមក៏បាន លីងជាមួយអំបិល១ក្តាប់ឲ្យឡើងក្រហម (តែមិនត្រូវឲ្យខ្លោចទេ)។-បន្ទាប់មកយកពពាយដែលបានលីងនោះទៅ កិនឲ្យម៉ដ្ឋ។
+វិធីប្រើ៖-ម្តងអ្នកត្រូវបរិភោគមួយស្លាបព្រាកាហ្វេ នៃម្សៅដែលអ្នកបានកិន ហើយទំពារយឺតៗមុននឹងលេបចូល-អ្នកក៏អាចផឹកវាជាមួយទឹកនៅពេលព្រឹក និងល្ងាច មុនពេលបរិភោគអាហារ២០នាទី ហើយបន្តធ្វើបែបនេះឲ្យបានរយៈពេល ១៥ ថ្ងៃ អ្នកនឹងទទួលបានលទលទ្ធផលយ៉ាងឆាប់រហ័ស-ប្រសិនបើអ្នកមានជំងឺធ្ងន់ធ្ងរត្រូវតែចំណាយពេលយូរជាងនេះ។
+បញ្ចាក់៖ ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរពេកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលយកមតិយោបល និងវិធីព្យាបាល៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស