ឱសថបុរាណធម្មជាតិ
ស្លា ព្យាបាល នោមតិច នោមទាស់ មិនរំលាយអាហារ រលាកអញ្ចាញធ្មេញ ហូរឈាមពីបំពង់ អាហារ រដូវមកច្រើនពេក រោគសើស្បែ
រូបភាព
លក្ខណៈរុក្ខជាតិៈ ជារុក្ខជាតិគ្មានមែក ដុះត្រង់ដើមតែមួយ។ ស្លឹកប្រភេទស្និតរួម មានកូនស្លឹកច្រើនរលោង។
កញ្ចុំផ្កាចេញត្រួត មានខ្ពរ និងស្ទបខ្ពរ។ ផ្កាឈ្មោលមានចំនួនច្រើន ឯផ្កាញីមានតែឯងនៅខាងក្រោម។ ផ្លែរាង
ដូចស៊ុតពណ៌លឿងចាស់ រសជាតិចត់និងល្វីងតិចៗ។
កន្លែងដាំដុះ : មានដាំពាសពេញប្រទេសកម្ពុជា ដែលយកផ្លែសំរាប់ទំពាជាមួយម្ជូ។
ផ្នែកប្រើប្រាស់ៈ ឫស ផ្លែ ផ្កា។
ការព្យាបាលៈ នោមតិច នោមទាស់ មិនរំលាយអាហារ រលាកអញ្ចាញធ្មេញ ហូរឈាមពីបពង់អាហារ រដូវមក
ច្រើនពេក រោគសើស្បែ។
កំរិត និងរបៀបប្រើៈ ផ្លែត្រាំទឹក ហើយទឹកត្រាំនោះ យកមកផឹកពី ៩០ ទៅ ១២០ មល សំរាប់ព្យាបាលនោមតិច
នោមទាស់ មិនរំលាយអាហារ។ គ្រាប់ផ្លែខ្ចីស្ងោរ ទឹកនោះសំរាប់ព្យាបាលរលាកអញ្ចាញធ្មេញ។ ផ្លែគ្រាប់កំឡោច
កន្លះស្លាបព្រាកាហ្វេ សំរាប់ព្យាបាលការហូរឈាមពីបំពង់អាហារ។ គ្រាប់ទុំស្ងោរពី ១៥០ទៅ៤៥០ មីលីម៉ែត្រ សំ
រាប់ព្យាបាលរដូវមិនទៀង។ ផ្លែកំឡោចលាយប្រេងដូងសំរាប់ប្រើលាបរោគសើស្បែក។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)