ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើ នំបាក់បិន ឬ នំដំឡូងដុត!!

26-Nov-2018 11:39 AM

រូបភាព


ដោយ: Uddam

រូបមន្តធ្វើ នំបាក់បិន ឬ នំដំឡូងដុត!!+គ្រឿងផ្សំរួមមាន៖- ដំឡូងមីឈូសរួច ១គីឡូ- អំបិល ១ស្លាបព្រាកាហ្វេ- ស្ករស ៣០០ក្រាម- ខ្ទិះដូង ៤០០មីលីលីត្រ- សាច់ដូងកោស ១ចំហៀងផ្លែ- ស៊ុត ៥គ្រាប់- ទឹកដោះគោ ១កំប៉ុង- ទឹកស្លឹកតយ ២០០មីលីលីត្រ

+វីធីធ្វើ៖១-ដំបូងអ្នកត្រូវយកដំឡូងដែលបានឈូសរួចមកលាយជាមួយស្ករស, អំបិល, សាច់ដូង, ទឹកដោះគោ, ទឹកស្លឹកតយ, ខ្ទិះដូង និងគោះពងទាដាក់ រួចកូរវាបញ្ចូលគ្នាទាំងអស់។២-នៅពេលដែលកូរសព្វហើយ ត្រូវយកវាទៅចាក់ចូលក្នុងម៉ាស៊ីនក្រឡុក ធ្វើការរង់ចាំឲ្យម៉ាស៊ីនកិនម៉ត់សិន។៣- បន្ទាប់ពីម៉ាស៊ីនកិនរួចរាល់ហើយ ត្រូវចាក់វាចេញមកវិញដាក់ចូលទៅក្នុងថាសវាសឲ្យស្មើ ឬសំភារៈអ្វីផ្សេងដែលមានផ្ទៃរាបដូចទៅនិងថាស រួចយកវាទៅដាក់ចូលក្នុងឡដុតនំ ឬឡាំងស៊ិងចំហុយក៏បាន រក្សាទុកប្រហែលជា ៥០នាទី ទៅ ១ម៉ោង។៤-ពេលនំឆ្អិនមុន និងអ្នកយកនំទៅកាត់ត្រូវទុកវាពី ១៥ ទៅ២០នាទីសិន ដើម្បីឲ្យងាយស្រួលក្នុងការកាត់ កាត់ហើយរៀបដាក់ចានជាការស្រេច ៕សម្រួលអត្ថបទ៖ខ្ទឹមស