ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីធម្មជាតិព្យាបាលរើម មិនអោយកើតឡើងវិញ

27-Nov-2018 11:18 AM

រូបភាព


ដោយ: Uddam

មុនស្វែងយល់អំពីឱសថធម្មជាតិព្យាបាលរើម សូមមកស្វែងយល់អំពីជំងឺនេះជាមុនសិន។

+ទិដ្ឋភាពទូទៅ
-ជំងឺរើមគឺជាជំងឺឆ្លងដោយសារវីរុស ដែលបណ្តាលឲ្យចេញស្នាមលើស្បែក និងមានការឈឺចាប់។ ជាញឹកញាប់បំផុត វាលេចចេញជាពងទឹកមួយខ្សែតែប៉ុណ្ណោះ ដែលព័ទ្ធជុំវិញតួខ្លួនរបស់អ្នកមួយចំហៀងខាងឆ្វេង ឬក៏ ខាងស្តាំ។ ជួនកាល ស្នាមលើស្បែកដោយសារជំងឺរើម អាចកើតនៅជុំវិញភ្នែកម្ខាង ឬក៏ នៅលើកម្ខាង ឬក៏នៅលើមុខ។


-ជំងឺរើមកើតញឹកញាប់ចំពោះមនុស្សចាស់ និងចំពោះមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ។

-ការឆ្លងរោគ ជាទូទៅ កើតឡើងតាមរយៈការប៉ះផ្ទាល់នឹងដំបៅជំងឺរើម។ នៅពេលឆ្លង អ្នកនោះនឹងកើតជំងឺអ៊ុតស្វាយ ទោះបីយ៉ាងណា មិនមែនជំងឺរើមទេ។


+រោគសញ្ញា
+រោគសញ្ញាជួបញឹកញាប់


-មានអារម្មណ៍ស្រកៀទៅនឹងការប៉ះពាល់
-ស្នាមក្រហមដែលចាប់ផ្តើមក្រោយការឈឺចាប់ប៉ុន្មានថ្ងៃ


-ពងទឹកដែលបែកធ្លាយ និង ឡើងក្រម៉


-រមាស់
+រោគសញ្ញាដទៃទៀត
-ក្តៅខ្លួន


-ឈឺក្បាល


-ចាញ់ពន្លឺ


-អស់កម្លាំង


+មូលហេតុ
-ជំងឺរើមបណ្តាលមកពីវីរុសវ៉ារីហ្សែឡាហ្សូស្ទ័រ ដូចគ្នានឹងវីរុសដែលនាំឲ្យកើតជំងឺអ៊ុតស្វាយដែរ។ អ្នកដែលបានកើតជំងឺអ៊ុតស្វាយ អាចកើតជំងឺរើម។ ក្រោយជាសះស្បើយពីជំងឺអ៊ុតស្វាយ វីរុសចូលទៅក្នុងប្រព័ន្ធប្រសាទរបស់អ្នក និងរស់នៅទីនោះដោយស្ងៀមស្ងាត់រាប់ឆ្នាំ។

-នៅពេលណាមួយ វាអាចរើឡើងវិញ ហើយធ្វើដំណើរតាមផ្លូវប្រព័ន្ធប្រសាទមកកាន់ស្បែករបស់អ្នក បង្កើតបានជាជំងឺរើម។ ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ ដែលកើតជំងឺអ៊ុតស្វាយ នឹងកើតជំងឺរើមនោះទេ។

-ហេតុផលដែលធ្វើឲ្យកើតជំងឺរើម គឺមិនដឹងច្បាស់លាស់ទេ។ ប៉ុន្តែវាអាចបណ្តាលមកពីប្រព័ន្ធការពាររាងកាយចុះខ្សោយ ក្នុងការទប់ទល់នឹងការឆ្លងរោគ នៅពេលដែលអ្នកមានអាយុច្រើន។


+កត្តាប្រឈម
-មានអាយុលើសពី ៥០ឆ្នាំ
-ជំងឺដែលធ្វើឲ្យប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ ដូចជា HIV/AIDS និង ជំងឺមហារីក


-កំពុងទទួលការព្យាបាលជំងឺមហារីក
-ប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំដែលគេប្រើដើម្បីការពារការមិនទទួលយកសរីរាង្គដែលដូរ និង ថ្នាំពួកស្តេរ៉ូអ៊ីដ ដូចជាពួក ព្រឹតនីហ្សូន។ T
+ផលលំបាក
-ការឈឺចាប់ប្រព័ន្ធប្រសាទក្រោយកើតជំងឺអែពែស


-បាត់ការមើលឃើញ
-បញ្ហាប្រព័ន្ធប្រសាទ ដូចជា រលាកខួរក្បាល ជំងឺខ្វិនកើតលើមុខ ឬក៏មានបញ្ហាលំនឹង ឬក៏ ការស្តាប់ឮ
-ដំបៅស្បែក

ខាងក្រោមនេះជាវិធីធម្មជាតិព្យាបាលរើម មិនអោយកើតឡើងវិញ៖

ព្យាបាល៖ រោគរើម

ឱសថ៖ ខ្ទឹមស

វិធីធ្វើ និងប្រើប្រាស់៖
-ចិញ្រ្ចាំខ្ទឹមសអោយម៉ដ្ឋ លាបលើដំបៅពងនោះ ទុកចោលប្រមាណ ១០នាទី សឹមលាងចេញដោយទឹកក្ដៅឧណ្ហៗ។ -ធ្វើដដែលៗ ៥ដង ក្នុងរយៈពេល ១២ម៉ោង នោះដំបៅនឹងជាសះស្បើយ


-ប្រសិនឃើញថា ការកើតរើមមានទំហំធំ ត្រូវធ្វើដដែលៗតាមដំណាក់កាលដូចគ្នា ក្នុងរយៈពេល ២ថ្ងៃ។
-ខ្ទឹមសជួយបង្កើតការបង្ការរាងកាយអោយមានប្រសិទ្ធភាព ព្រោះវាសម្បូរសាធាតុរ៉ែ ដូចជា កាល់ស្យូម ផូស្វ័រ ស្ពាន់ធ័រ វីតាមីន អាល់លិស៊ី និងធាតុដែក។ សារធាតុដែលមានគុណប្រយោជន៍ខ្ពស់បានពីខ្ទឹមស ជាថ្នាំសម្លាប់មេរោគពិធម្មជាតិដែលមានប្រសិទ្ធខ្ពស់។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត