ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើស៊ុបម្រះ!!

29-Nov-2018 03:30 PM

រូបភាព


ដោយ: Uddam

របៀបធ្វើស៊ុបម្រះ+គ្រឿងផ្សំ៖- ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4L- បង្គាស្រស់ 300g- មឹកស្រស់ 300g- ក្ដាមសមុទ្រស្រស់ 500g- សាច់គោស្រស់ 500g- ព្រុយត្រីឆ្លាម 400g- ប្រហិតមូល 200g- ផ្សិតម្ជុលមាស 100g- ម្រះខ្ចី 300g
– ពពុះសណ្ដែក 200g- ជីរណា តិចតួច- ជីរវ៉ាន់ស៊ុយ តិចតួច- មីសួ 1កញ្ចប់តូច- មី 1កញ្ចប់តូច

+គ្រឿងផ្សំធ្វើទឹកស៊ុប ៖- ឆ្អឹងមាន់ឆៅ 2Kg- ទឹកត្រី 1ស្លាបព្រាបាយ- ម្សៅស៊ុបរ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ- អំបិល 1ចឹប- ស្ករស 1ចឹប- ទឹកធម្មតា 6L- ខ្ទឹមបារាំង 1មើម- ដើមខ្ទឹមខ្យល់ 20g- ដើមឃិនឆាយធំ 20g+គ្រឿងផ្សំធ្វើទឹកត្រីកោះកុង៖- ទឹកត្រី 2ស្លាបព្រាបាយ- ទឹកក្រូចឆ្មារ 4ស្លាបព្រាបាយ- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រា កាហ្វេ- ខ្ទឹមក្រហមចិញ្ច្រាំ 1ស្លាបព្រាបាយ- ម្ទេសហឹរ 1ស្លាបព្រាកាហ្វេ- ស្ករស 6ស្លាបព្រាបាយ- អំបិល 1ចឹប
– ប៊ីចេង (ដាក់ក៏បានមិនដាក់ក៏បាន) 1ចឹប- ទឹកដូងខ្ចីដែលមានរសជាតិផ្អែម 150ml- ជីរវ៉ាន់ស៊ុយចិញ្ច្រាំ 1ចឹប- ទឹកម្ទេសផ្អែមរបស់ថៃ (Thai Sweet Chili sauce) 1ស្លាបព្រាបាយ

+វិធីធ្វើ៖- ដំបូងត្រូវធ្វើទឹកត្រីកោះកុងដោយយកគ្រឿងផ្សំ ធ្វើទឹកត្រីកោះកុងទាំងអស់កិនក្រឡុកចូលគ្នាភ្លក្សមើល ថែមថយរសជាតិតាមចំណូលចិត្តរួចទុកមួយឡែកសិន។- ដំណាក់កាលបន្ទាប់ យកឆ្អឹងមាន់មករម្ងាស់ធ្វើជា ទឹកស៊ុបដោយយកឆ្នាំងមួយដាក់ទឹកធម្មតា ឆ្អឹងមាន់បន្ថែមនូវគ្រឿងផ្សំរសជាតិរួមមាន ខ្ទឹមបារាំង ដើមខ្ទឹមខ្យល់ ដើមឃិនឆាយធំ ម្សៅស៊ុបរ៉តឌី ឬ ខ្នរ ស្ករសអំបិល និង ទឹកត្រីបន្តិចបន្តួចចូលរួចដាំលើភ្លើងតិចៗរហូតដល់ពុះ រម្ងាស់ចោល 2ម៉ោង សឹមត្រងវាយកតែទឹកថ្លាមកប្រើប្រហែល 3L។– បន្ទាប់មកយើងត្រូវដួសទឹកស៊ុបដាក់ក្នុងឆ្នាំងនៅ លើចង្ក្រានភ្លើង។ នៅពេលដែលទឹកស៊ុបនោះពុះកញ្ជ្រោលត្រូវដាក់បន្លែបង្ការរួមទាំងសាច់មឹក បង្គា ព្រុយត្រីឆ្លាមចូល ។៤- នៅវគ្គបង្ហើយ ពេលដែលទឹកស៊ុបចូលជាតិបន្លែ សាច់ហើយ លោកអ្នកអាចដាក់មីសួ ឬ មី ចូលដើម្បី ទទួលទានជាមួយទឹកត្រីកោះកុងមួយចម្អែត បានយ៉ាងឆ្ងាញ់ពិសា។

សម្រួលអត្ថបទដោយ៖ខ្ទឹមស