ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើទឹកដោះគោល្ពៅក្រឡុក!

30-Nov-2018 04:33 PM

រូបភាព


ដោយ: Uddam

របៀបធ្វើទឹកដោះគោល្ពៅក្រឡុក

+គ្រឿងផ្សំ ៖ ទឹកចំនួន១០០មីលីលីត្រ ល្ពៅចំនួន១០០ក្រាម ទឹកដោះគោស្រស់ចំនួន២០០មីលីលីត្រ ស្ករចំនួនមួយភាគពីរស្លាបព្រាតូច។

+របៀបធ្វើ ៖-ដំបូងអ្នកត្រូវតែលាងល្ពៅឲ្យស្អាត ហើយចិតសំបកចេញ និងយកគ្រាប់ចេញ ហើយចិតជាដុំៗទើបយកវាទៅចំហុយ។-ក្រោយពេលដែលចំហុយរួច អ្នកអាចយកវាទៅដាក់ក្នុងម៉ាស៊ីនទឹកក្រឡុក ដោយដាក់ទឹកចូលហើយក្រឡុកចូលគ្នា។-ក្រោយពេលដែលម៉ត់រួច អ្នកអាចដាក់ទឹកដោះគោស្រស់ចូល រួមជាមួយស្ករក្រឡុកចូលគ្នាជាការស្រេច៕