ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធ្វើឱសថពីធម្មជាតិជ្រលក់សក់កុំឱ្យស្កូវមុនវ័យ

03-Dec-2018 12:00 PM

រូបភាព


ដោយ: Uddam

រូបមន្តទី១
* គ្រឿងផ្សំមាន៖
១-វល្លិ៍បណ្តូលពេជ្រស្រស់ៗ ១០០-២០០ ក្រាម។


២-ទឹកលាងអង្ករ (ទឹកអង្ករ) ១ ចានចង្កឹះ។


* វិធីធ្វើ៖ ហាន់វល្លិ៍បណ្តូលពេជ្រខ្លីៗ ប្រវែង ២-៣ ថ្នាំងដៃ រួចបុកឱ្យល្មមបែក បន្ទាប់មកដាក់ក្នុងឆ្នាំងជាមួយទឹកលាងអង្ករ ស្ងោរឲ្យពុះ ១០០ អង្សាសេ។ រួចសំរឹត ឬត្រងយកទឹកដាក់ក្នុងដបដោយបិទគម្របឲ្យជិត។
* វិធីប្រើ៖ យកទឹក មកលាបសក់ក្បាលឱ្យជោគ ឈ្លីលើសក់ក្បាលឲ្យសព្វ រួចផ្អាប់ទុកលើក្បាលរយៈពេល ១៥ នាទី ទើបលាងជំរះចេញដោយទឹកស្អាតជាការស្រេច, ក្នុងមួយសប្តាហ៍ គួរធ្វើ ២-៤ ដង។


គុណប្រយោជន៍៖ វល្លិ៍បណ្ដូលពេជ្រឧត្តមដោយសារធាតុ (Alkaloid) ដូចជា (Boraprtoside)ដែលមានរសជាតិល្វីង មានគុណសម្បត្តិជួយបង្ការកុំឱ្យសក់ស្កូវលឿនជាងវ័យ និងជំនួយសរសៃសក់ឱ្យមានសុខភាពល្អរឹងមាំជាដើម។


រូបមន្តទី២
ជួយឲ្យសក់ខ្មៅរលើប រឹងមាំ មិនស្កូវលឿនជាងវ័យដែរគួរ
គ្រឿងផ្សំមាន៖
១-ត្រចៀកក្រាញ់ ២-៣ ក្តាប់ដៃណែនៗ

២-ទឹកស្អាត ១ ចានចង្កឹះ
៤-ទឹកដូង ៥ ស្លាបព្រាបាយ ។


វិធីធ្វើ៖ ហាន់ត្រចៀកក្រាញ់ឱ្យតូចៗបុកឲ្យម៉ត់ ឬកិនឲ្យម៉ដ្ឋ ហើយដាក់ទឹកស្អាត ១ ចានចង្កឹះចូល លាយផ្សំឱ្យចូលគ្នាល្អហើយ ត្រងយកទឹកដាក់ក្នុងឆ្នាំង ដាក់ដាំលើភ្លើង (កុំខ្លាំងពេក) រួចចាក់ទឹកដូងចូល កូរគ្រឿងផ្សំរឿយៗឱ្យសល់តែខ្លាញ់ឬប្រេង រួចហើយ លើកចុះទុកឱ្យត្រជាក់។


* វិធីប្រើ៖ យកទឹកនោះ មកលាបលើសក់ក្បាលឲ្យជោគ ឈ្លីឲ្យសព្វ រួចផ្អាប់ទុកលើក្បាល ទុករយៈពេល ១៥ នាទី លាងជំរះដោយទឹកស្អាតជាការស្រេច គួរអនុវត្តក្នុងមួយសប្តាហ៍ ២-៤ ដងទើបបានផលល្អ ។
គុណប្រយោជន៍៖សម្រាប់ស្លឹកត្រចៀកក្រាញ់មានសារជាតិ (Glycoside) និងវីតាមីនផ្សេងៗ ឧត្តមដោយគុណសម្បត្តិ ដែលជួយបង្ការ Free radical កាត់បន្ថយ Oxidation ជួយពន្យាអាយុកោសិការបស់សក់ និងកាពារកុំឲ្យសក់ស្កូវលឿនជាងវ័យទៀតផង។

សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត​