ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខជាតិប៉ប្រកជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបានយ៉ាងពូកែស័ក្តិសិទ្ធ

03-Dec-2018 05:06 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ ប៉ប្រក។ ផ្នែកប្រើប្រាស់ មើម។ កន្លែងដាំដុះ ដុះនៅតាមដើមឈើ ឬផ្ទាំងថ្ម បន្តពូជដោយស្ព័រ។ លក្ខណៈរុក្ខជាតិ ជាបណ្ណង្គជាតិផ្ញើរប្រាណ លើដើមឈើ ឬលើផែនថ្ម។ ស្លឹក ជាផ្ទាំងវែងមានឆែកច្រើន។ ស្លឹកមាន២ប្រភេទ ប្រភេទតូចមានប្រវែង ៣០-៥០ស.ម ទទឺង ១៥ស.ម។ មួយប្រភេទទៀតមានស្លឹកធំមានប្រវែងរហូត ១,៤ម ទទឹង ៣០-៥០ស.ម។ ស្លឹកមានឆែកៗដូចស្លាបសត្វ។

ការព្យាបាល៖ ជំនួយកំលាំង រលាកសន្លាក់ដៃជើង ហ៊ឹងត្រចៀក ឈឺតំរងនោម សំរកហើម គ្រុនចាញ់ ធ្លាក់ស។

កំរិត និងរបៀបប្រើ៖

-ប្រើ ៦-១២ក្រាម ក្នុងមួយថ្ងៃ។

-ត្រាំស្រា ១៥ក្រាម ក្នុងមួយថ្ងៃ សំរាប់ជំងឺសន្លាក់ដៃជើង របួស បោកទង្គិច បាក់ឆ្អឹង ប្រើ ១៥ក្រាម ដាំទឺកផឹក ហើយយកមើមស្រស់ បុកបិតពីក្រៅ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ