ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ជួយការពារពីមហារីក ទល់លាមក ខ្សោយបេះដូង ឲ្យរដូវមកទៀងទាត់ ជំងឺភ្លេចភ្លាំង បិតបូស កើតពិស ជំនួយ និងការពារថ្លើម!

04-Dec-2018 03:14 PM

រូបភាព


ដោយ: Uddam

ពិតជាអស្ចារ្យណាស់ ឱសថនេះមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើលជួយការពារពីមហារីក ទល់លាមក ខ្សោយបេះដូង ឲ្យរដូវមកទៀងទាត់ ជំងឺភ្លេចភ្លាំង បិតបូស កើតពិស ជំនួយ និងការពារថ្លើម!

រុក្ខឱសថ៖ ផ្ទីថ្ម

ការព្យាបាល៖ រុក្ខជាតិទាំងមូលហាលអោយស្ងួតធ្វើម្សៅ គេប្រើសំរាប់ព្យាបាលរោគឈឺបំពង់ក និងអាចសំលាប់ផ្សិតបាន រីឯឫសស្ងួតស្ងោរផឹក សំរាប់ឲ្យរដូវមកទៀងទាត់។ បើផឹកលើសកំរិតអាចធ្វើអោយរលូតកូន។

ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា រុក្ខជាតិជាឱសថជំនួយនិង ការពារថ្លើមយ៉ាងល្អ។ ទល់លាមក គ្រុនក្តៅ យករុក្ខជាតិទាំងមូល កាត់ឫសចេញ ស្ងោរធ្វើជាបន្លែហូប ឬហាលស្ងួត១៥-៣០ក្រាមដាំទឹក១លីត្រហូប។

កើតពិស បូស យកដើមស្លឹកបុកបិត។

***ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះអាចធ្វើអោយរលូតកូនបាន។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

លើសពីនេះវាសំបូរទៅដោយសារជាតិខ្លាញ់អូមេហ្គា3 ដែលអាចជាបន្លែជំនួសសាច់ត្រីសម្រាប់អ្នកបួសបានផងដែរ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត