វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-ចេកជ្វា (ចេកគ្រាប់ ចេកខ្ញីមិនទាន់ចាស់) ២គីឡូក្រាម -ស្ករ ១ខាំ -ទឹកត្រី ១ខាំ -ខ្ទឹមស ១ខាំ -ទឹកក្រូចឆ្មា ១០ស្លាបព្រាបាយ -អំបិល ២ស្លាបព្រាកាហ្វេ -ម្ទេស -ប៊ីចេងរបៀបធ្វើ៖ -ចេកចិតសំបកសើរៗ លាងទឹកអោយស្អាតរួចថ្លឹងយក២គីឡូក្រាម។
+របៀបជ្រក់៖ -យកអំបិលលាយជាមួយទឹកមួយកូនចានដែក រួចយកចេកដែលចិតសំបករួចទៅចិតប្រឆិតៗស្តើងៗ (តែកុំអោយដាច់ចេញពីគ្នា) រួចដាក់ត្រាំក្នុងទឹកអំបិល។ -បុកខ្ទឹមស និងម្ទេសអោយម៉ត់ រួចដាក់ស្ករ ប៊ីចេកបុកជាមួយគ្នាអោយសព្វ សឹមដាក់ទឹកក្រូចឆ្មា និងទឹកត្រីកូអោយសព្វ ភ្លក្សមើលអោយល្មមទុកមួយអន្លើ (ទឹកត្រីបុកយករសជាតិ ប្រៃ ផ្អែម ជូ និងហិរ)។
-ក្រោយមកច្របាច់ចេកដែលត្រាំក្នុទឹកអំបិលអោយស្ងួតទឹក រួចយកមកច្របាច់ជាមួយទឹកត្រីបុកម្តងមួយៗអោយសព្វល្អ (ធ្វើបែបនេះធ្វើអោយចេកជ្រក់កាន់តែមានរសជាតិឆ្ងាញ់) ជាការស្រេច។ចំណាំ៖ អាចញាំបានភ្លាមៗ ឬទុកក្នុងទូទឹកកកអាចទុកញាំបានយូ៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស