ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

កន្ទួតជាឱសថធម្មជាតិព្យាបាលជំងឺយ៉ាងពូកែស័ក្តិសិទ្ធ

04-Dec-2018 04:43 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ កន្ទួត។ កន្ទួត មិន​ត្រឹមតែអាច​ហូប​ផ្លែ​នោះទេ វាក៏ជាថ្នាំសម្រាប់ព្យាបាលជំងឺមួយចំនួនផងដែរ។ យើងនឹងបង្ហាញអ្នកឲ្យដឹងពីអត្ថប្រយោជន៍នៃកន្ទួត​ និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ផ្នែក​ប្រើ​ប្រាស់ ឫស ដើម ស្លឹក។ កន្លែង​ដាំដុះ ច្រើន​មាន​ដាំ និង​ដុះ​នៅ​ក្បែរ​ផ្ទះ សំរាប់​ហូប​ផ្លែ និង​ស្លឹក​សំរាប់​ហូប​ជា​បន្លែ។

រសជាតិ ផ្លែ​មាន​រសជាតិជូរ ​ផ្អែម សាប ប្រើ​សំរាប់​ជា​ថ្នាំ​បំបាត់​ស្រេក​ទឹក។ សមាស​ធាតុ​គីមីក្នុង​ផ្លែ​មាន​ទឹក មាន Protides, Lipdes, Glucides, Acid Acetique, Vitamine C ។ សំបក​ឫស​មាន Tanin18%, Saponine, Acid Galique ។

ការ​ព្យាបាល៖

-ផ្លែ ជា​ថ្នាំ​ត្រជាក់ ព្យាបាល​ក្អក។
​-សំបក​ដើម ព្យាបាល បូស ស្វាយ របួស​ចេញ​ឈាម រមាស់ ឈឺ​ធ្មេញ ឈឺ​ភ្នែក រលាក​ត្រចៀក​មាន​ខ្ទុះ ក្អក​មាន​ស្លេស្ម៍ ស្ងោរ​ងូត​សំរាប់​ព្យាបាល​ចែង​ថ្ងៃ។
-ឫស និង​សំបក​ឬស មាន​ជាតិ​ពុល ព្យាបាល​រោគ​សើរ​ស្បែក ដោយ​ដាំ​ទឹក​លាង​ពី​លើ​កន្លែង​រមាស់ និង​ចែង​ថ្ងៃ។ បើ​ផឹក​ត្រូវ​ប្រើ​កំរិត​តិចតួច ដោយ​ប្រុងប្រយ័ត្ន​ព្រោះ​មាន​ជាតិ​ពុល។
-ស្លឹក ព្យាបាលគ្រុនក្ដៅ ស្ងោរ​ងូត​ព្យាបាល​ចែង​ថ្ងៃ ឈាម​អញ្ចាញ​ធ្មេញ។

-ស្លឹក និង​ឫស ឃាត់​ឈាម រំលាយ​ឈាម​ផ្ដុំ ធ្វើ​ឲ្យ​ឈាម​រត់​ស្រួល។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ