ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីបុកសណ្តែកគួរ!! ងាយៗ

05-Dec-2018 11:25 AM

រូបភាព


ដោយ: Uddam

បុកសណ្តែកគួរ+ គ្រឿងផ្សំ– សណ្តែកគួរ ២០០ ក្រាមកាត់ប្រហែល ២ ថ្នាំងដៃ– ប៉េងប៉ោះទុំ ១ ផ្លែ ចិតជាដុំៗ– ខ្ទឹមស ៣ កំពឹស
– ទឹកត្រី ១ ស្លាបព្រាបាយ– ទឹកក្រូចឆ្មា ២ ស្លាបព្រាបាយ– ស្ករស ១ ស្លាបព្រាកាហ្វេ– បង្គាក្រៀម ១០០ ក្រាម
– សណ្តែកដីលីញ ១០០ ក្រាម– ម្ទេសតាមចំណូលចិត្ត

+ វិធីធ្វើ៖-ជាការចាប់ផ្តើម អ្នកត្រូវយកខ្ទឹមសដាក់ចូលទៅក្នុងត្បាល់រួចបុកបន្តិច បន្ទាប់មកដាក់ បង្គាក្រៀមចូលបុកឲ្យម៉ត់បន្តិច ទើបដាក់ម្ទេស (ដាក់តាមចំណូលចិត្ត។ បន្ទាប់មកសណ្តែកដីលីញ និងសណ្តែកគួរ បុកតិចៗកុំឲ្យបែកខ្លាំងពេក រួចដាក់ចាប់ផ្តើមដាក់ទើបបន្ថែមទឹកត្រី, ស្ករស, ទឹកក្រូចឆ្មា និងប៉េងប៉ោះទុំចូល ហើយបញ្ចូលគ្នាទាំងអស់ឲ្យសពជាការស្រេច៕