ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិ ម្លូ។ ផ្នែកប្រើប្រាស់ ស្លឹក និងឫស។ ប្រមូលផលបានគ្រប់រដូវប្រើប្រាស់។ កន្លែងដាំដុះ ជារុក្ខជាតិគេដាំយកស្លឹក ប្រើក្នុងពិធីបុណ្យផ្សេងៗ។ លក្ខណៈរុក្ខជាតិ ជារុក្ខជាតិប្រភេទវល្លិ៍តោងឡើង ផ្កាញី និងផ្កាឈ្មោលនៅលើដើមទីទៃពីគ្នា ឫសចេញតាមថ្នាំង។ ស្លឹកដុះឆ្លាស់ទង រលីង និងរលោង។ ផ្កាជាកញ្ចុំវែងរៀបញឹក ផ្កាគ្មានទង ទងកញ្ចុំផ្កាស្ថិតនៅទល់មុខគល់ ទងស្លឹកកញ្ចុំផ្កាសំយុងចុះក្រោម ផ្កាមានភេទតែមួយ។ ផ្លែរាងមូល។
ការព្យាបាល៖
-ស្លឹកម្លូស្រស់ រឹតបណ្តោយឆ្អឹងខ្នង ជួយព្យាបាលគ្រុនផ្តាសាយ។
-ជាតិចំរាញ់ចេញពីស្លឹក ប្រើសំរាប់បៀម ព្យាបាលជំងឺអញ្ចាញធ្មេញ។
-ទឹកស្ងោរស្លឹក សំរាប់ប្រើផ្ទាល់ទៅលើរលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក។
-បុកស្លឹកបំពោកលើដើមទ្រូង ជួយព្យាបាលក្អក និងហឺត។
-ឫសប្រើមួយថ្ងៃ ៨-១២ក្រាម សំរាប់ព្យាបាលឈឺសន្លាក់ឆ្អឹង។
កំរិតប្រើ៖ ប្រើពី ៨ ទៅ ១២ក្រាម ក្នុងមួយថ្ងៃ៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ