ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបណ្តុះពូជក្រូចឆ្មារដោយប្រើមែក

07-Dec-2018 11:20 AM

រូបភាព


ដោយ: Uddam

* សម្ភារ ៖មែកពូជក្រូចឆ្មារ កែវជ័រសម្រាប់ដាក់បណ្តុះ ដីដែលមានជីវជាតិដែលសើមល្មម និងកូនកាំបិត។

* វិធីធ្វើ៖
– កាត់មែកពូជក្រូចឆ្មារ និងត្រូវកាត់បន្លាវាចេញផង
– យកដីដែលមានជីវជាតិ មកផ្សើមទឹកឱ្យល្មមរួចដាក់ក្នុងកែវសង្កត់ឱ្យណែន

– បន្ទាប់មក យកចុងកាំបិត ឬចង្កឹះ ចាក់ចូលទៅក្នុងដីសើមនោះអោយកើតជារន្ធប្រមាណ២ថ្នាំងដៃ

– ដោតមែកក្រូចឆ្មារចូល រួចសង្កត់ជុំវិញឱ្យណែន ហើយយកថង់ច្រកមកស្រោបពីលើ រួចយកកៅស៊ូចងផ្អោបមាត់ថង់ជាមួយកែវជ័រឱ្យជិត តែកុំរិតខ្លាំងពេកការពារកុំឱ្យបែកដី


– យកទៅដាក់ក្នុងម្លប់ និងមានពន្លឺថ្ងៃខ្លះ តែមិនឱ្យត្រូវកំដៅថ្ងៃនោះទេ ប្រហែល១៥ទៅ២០ថ្ងៃ វានិងចេញឬសហើយ ដោយកំឡុងពេលនេះយើងពុំត្រូវស្រោចទឹកនោះទេ


– ពេលយើងឃើញថាវាមានចេញឬសហើយ អាចស្រាយថង់ចេញទុកប្រមាណមួយអាទិត្យ ហើយយើងអាចយកវាទៅបណ្តុះក្នុងថង់ធំបាន។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត