ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំសង់ខ្យាល្ពៅ ឆ្ងាញ់ៗ! (មានវីដេអូវិធីធ្វើ)

08-Dec-2018 10:46 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ គ្រឿងផ្សំ៖ ល្ពៅ កាត់ស្តើងតូចៗល្មម ១កូនចានកន្លះ, ស៊ុត ៥គ្រាប់, ខ្ទិះដូង ១កូនចាន, ស្ករ ១កូនចាន, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក។ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វិធីធ្វើ៖

១.យកចានគោះស៊ុតដាក់ចូល រួចដាក់ស្ករ និងស្លឹកតើយចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់អំបិល និងខ្ទិះដូងចូល ច្របល់ចូលគ្នា រួចុកទៅច្រោះកុំឲ្យដោយកាក

២.យកល្ពៅរៀបដាក់ចាន ដែលត្រូវចំហុយ រួចដួសគ្រឿងដែលលាយហើយដាក់ចូល ហើយយកទៅដាក់ចំហុយប្រហែល ១៥-២០នាទី ឆ្អិនយកមកកាត់ជាដុំហូប ជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ