ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិបុរាណខ្មែរមិនធម្មតាទេ ត្រឹមមួយមុខប៉ុណ្ណោះតែអាចជួយរោគប្រចាំថ្ងៃបានយ៉ាងសម្បើម!
រុក្ខឱសថបូរាណខ្មែរ៖ ប៉េងប៉ោះស្រាត កំប្រប់ ត្រប់ខ្មៅ
លក្ខណៈរុក្ខជាតិ ៖ តិណជាតិប្រចាំឆ្នាំ ឬយូរឆ្នាំមានកំពស់ពី០.៥-១ម បែកមែក។ ស្លឹក ៖ ទោលរាងផ្លែលំពែង។ ផ្កា ៖ កញ្ចុំផ្កាចេញតាមមែក ផ្កាតូចៗ ពណ៌ស ស៊ីជម្ពូរ ឬស្វាយស្រាល។ ផ្លែ ៖ រាងមូល ចេញជាចង្កោម ពេលខ្ចីពណ៌បៃតង ពេលទុំក្រហមក្រម៉ៅ បន្ទាប់មកពណ៌ខ្មៅ មានគ្រាប់ច្រើន។
កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងនៅតាម ដីចំការ ទីវាលទំនេរ បន្តពូជដោយគ្រាប់។
ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល។
សមាសធាតុគីមី ៖ នៅក្នុងដើម មាន Solanigrin, Solasodin, Solanigridin. នៅក្នុងស្លឹកមាន Vatamin
C. នៅក្នុងផ្លែមាន Terpen.
ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល
កបនឹងជម្ងឺ៖ ផ្ដាសាយក្ដៅខ្លួន រលាកបំពង់ក ទល់លាមក រលាកដោះ កាត់ស្លេស្ម៍ ចុកសៀត បញ្ចុះហើម ក្អកហត់ រក្សាគភ៌ រមាស់តាមស្បែក បូស រលាកថ្លើម ហើមកូនកណ្ដុរ ប្រមេះទឹកបាយ ឫសដូងបាត។
កំរិតប្រើ៖ 10g-15g ស្ងោរផឹកក្នុង១ថ្ងៃ។
*ប្រើខាងក្រៅ ស្លឹកដើមឫស បុកបិតដំបៅរបួស ត្រួយគេយកទៅហូបដូចបន្លែប៉ូវកំលាំង។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា