ឱសថបុរាណធម្មជាតិ
រូបភាព
ជីស្លឹកត្រចៀកជ្រូកជាឱសថធម្មជាតិយ៉ាងពិសេសដែលយើងមិនបានដឹង ជួយឲ្យយើងគេងឆាប់លក់ ព្យាបាលក្អកយ៉ាងស័ក្តិសិទ្ធ ជួយឲ្យស្រ្តីមានទឹកដោះច្រើន ។ល។
លក្ខណៈរុក្ខជាតិ៖ ជាប្រភេទស្មៅរស់បានយូរឆ្នាំ ផ្នែកខាងក្រោមមានលក្ខណះជាចុលព្រឹក្សមានជាតិទឹក និងរោម
ច្រើន។
ស្លឹកធំៗ រាងដូចស៊ុត ឬរាងដូចបេះដូង គែមស្លឹកមានរាងដូចក្បាច់ធ្មេញរណារ មានជាតិទឹកច្រើន មានក្លិន
ក្រអូបប្រហើរ។ កញ្ចុំផ្កាចេញនៅខាងចុងមែកជាកួរធំផ្តុំគ្នា ឬជាផ្កាខ្នែងផ្គុំ ផ្កាតូចៗពណ៌ខៀវ។ ផ្លែរាងស្ទើរត្រង់ មាន
ទម្រ។
កន្លែងដាំដុះ៖ មានដុះឯងៗនៅក្នុងព្រៃ ដាំតាមភូមិសំរាប់ជាឱសថ។
– បើយើងហាន់វាស្រស់ល្អិតៗ ដាក់ត្រាំជាមួយទឹកក្តៅ បន្ថែមទឹកឃ្មុំបន្តិច ពិសាជាពិសេសពេលយប់ វាជួយឲ្យយើងគេងឆាប់លក់ និងស្កប់ល្អ ជួយសម្រួលប្រពន្ធ័ដង្ហើម ការពារគ្រុនផ្តាសាយ និងជួយឲ្យមានអារម្មណ៍ល្អ
-ច្របាច់ជាមួយទឹក ហើយច្រោះយកកាកចេញ បន្ទាប់មកដាក់អំបិល និងស្ករបន្តិច ញ៉ាំការពារគ្រុនផ្តាសាយ ក្អក និងការរលាកទងសួត
-បុកឲ្យម៉ដ្ឋយកលាបបបូរមាត់កុំឲ្យប្រេះ
-ជួយឲ្យស្រ្តីមានទឹកដោះច្រើនក្រោយសម្រាលកូន (បទពិសោធន៍នៅ់ឥណ្ឌូនេស៊ី)
-ជាថ្នាំអាចជួយបំបាត់ភាពឈឺចាប់ក្នុងត្រចៀក (បន្តក់ទឹកវាបន្តិចចូលក្នុងត្រចៀក)
ក្រៅពីវិធីខាងលើយើងអាចទទួលទានវាដូចជាជីធម្មតា។ គ្រប់គ្រួសាររគួរមានដំណាំនេះគ្រប់ៗគ្នា។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត