ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើមើមខ្ទឹមជ្រក់ រក្សាទុកបានយូរ!

13-Dec-2018 03:18 PM

រូបភាព


ដោយ: Uddam

របៀបធ្វើមើមខ្ទឹមជ្រក់ រក្សាទុកបានយូរ+គ្រឿងផ្សំ- ខ្ទឹមស មើមចាស់ៗ ១គីឡូ- ស្ករត្នោត ៣ វែក- ទឹកខ្មេះ ៣ វែក- អំបិល ១ ស្លាបព្រា- ទឹក ១ លីត្រ+របៀបធ្វើ៖-យកខ្ទឹមស មើមចាស់ ទើបជីកពីដីមកថ្មីៗ មិនទាន់ស្ងួតសំបក កាត់ស្លឹកចេញ បកសំបកក្រៅ លាងអោយស្អាត។- ស្រុះមើមខ្ទឹម នឹង ទឹកក្តៅឧណ្ហៗ មួយស្របក់ ទើបស្រង់ចេញ សម្រស់អោយស្រស់ទឹក។- តម្រៀបខ្ទឹម នៅក្នុងកែវស្អាតមួយ។
– ដាំទឹក ១លីត្រ ជាមួយស្ករ អំបិល និងទឹកខ្មេះ។ ពេលពុះ លើកចេញពីភ្លើង ទុកអោយត្រជាក់ឧណ្ហៗ ទើបចាក់ចូលកែវខ្ទឹម។-គ្របកែវអោយជិត ទុកហាលថ្ងៃ ប្រហែល ១អាទិត្យ នឹងជូរឆ្ងាញ់។សម្រួលអត្ថបទដោយ៖ខ្ទឹុំមស