ឱសថបុរាណធម្មជាតិ
ដើមនេះអាចជួយបានច្រើនណាស់ ព្យាបាលរោគច្រមុះ រលាកច្រមុះ និងដំបៅភ្នាស រលាកទងសួត ឮ ជំងឺគ្រុនចាញ់បាន!
រូបភាព
រុក្ខជាតិ៖ ដើមកន្លើតចក ឬកន្លើតចចក។ កន្លើតចក ជារុក្ខជាតិដុះក្នុងព្រៃ។ កន្លើតចក ជាចុល្លព្រឹក្សមានកំពស់ពី១ទៅ៤ម៉ែត្រ គេច្រើនឃើញដុះបែបជាវល្លិវារ មែកទន់ធ្លាក់សំយ៉ាកៗ ស្លឹកទោលដុះឆ្លាស់ទងគ្នាទទឹងពី៣ទៅ៤ម៉ែត្រ គែមពេញនិងរាងធ្មេញរណាធំ ផ្កាពណ៌សចេញនៅចុងមែក ផ្លែរាងមូលទ្រវែង ។
ផ្នែកដែលប្រើប្រាស់៖ ដើម។
ការប្រើប្រាស់ជាឱសថ៖ កន្លើតចក មានសារធាតុគីមីដូចជា vernolepin និង sesquiterpene lactones។
កន្លើតចក ប្រើជាឱសថព្យាបាលជំងឺដូចជា៖ ដើមហាលឱ្យស្ងួត លាយថ្នាំជក់ សម្រាប់ព្យាបាលរោគច្រមុះ រលាកច្រមុះ និងដំបៅភ្នាស។ កន្លើតចកឆុងទឹកផឹក ព្យាបាលរលាកទងសួត។
ជាតិចម្រាញពីរុក្ខជាតិទាំងមូល ព្យាបាលជំងឺគ្រុនចាញ់។ ជាតិ vernolepin ក្នុងរុក្ខជាតិកន្លើតចក មានសកម្មភាពប្រឆាំងប្លាកែតឈាម (antiplatelet)។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា