ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

បបរបាញ់កាញ់ជើងជ្រូក ឆ្ងាញ់!

14-Dec-2018 03:17 PM

រូបភាព


ដោយ: Uddam

បបរបាញ់កាញ់ជើងជ្រូក ឆ្ងាញ់!+គ្រឿងផ្សំ៖-ជើងជ្រូក-សរសៃគុយទាវបន្ទះធំៗ-ហៃប៊ី-ទឹកត្រី-អំបិល-ស្ករ-ម្សៅស៊ុប-ខ្ទឹមស-ស្លឹកខ្ទឹម-វ៉ាន់ស៊ុយ
-ទឹកខ្មេះ+របៀបធ្វើ៖-ជើងជ្រូកដករោមឲ្យស្អាត ពុះជាពីរ លាងត្រាំទឹកខ្មេះប្រហែលជាកន្លះម៉ោង ដើម្បីឲ្យឆាប់ផុយ
រួចយកទៅលាងទឹកចេញកុំឲ្យជូរ ទើបកាប់ជាដុំៗ យកទៅស្ងោរឲ្យផុយជាមួយហៃប៊ី។-រួចបង់អំបិលចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ទើបយកសរសៃគុយទាវកាត់កុំឲ្យវែងពេក ដាក់បង់ចូលជាមួយឲ្យឆ្អិន ខ្ទឹមសចិញ្ច្រាំ ស្លឹកខ្ទឹមត្រូវហាន់ខ្លី យកទៅលីងឲ្យឈ្ងុយ រួចលីងខ្ទឹមសទៀត ដល់បបរឆ្អិន បង់ខ្ទឹមលីងចូល រៀបដួសទទួលទានសឹមដាក់ម្រេចបន្តិចរួចភ្លក់មើលល្មមតាមការចូលចិត្ត។សម្រួលអត្ថបទដោយ៖ខ្ទឹមស