ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ខែត្រជាក់រដូវច្រូតកាត់ចឹងនឹកឃើញដល់ប្រហុកគ្រឿងដុត !

15-Dec-2018 09:08 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖
-ស្លឹកគ្រៃ,រំដេង,ខ្ទឹមស,ខ្ទឹមក្រហម,ម្ទេសទុំ,ស្លឹកក្រូច,រមាត,អំពិលខ្ចីបីគួរបុកលាយចូលគ្នាអោយម៉ដ្ឋ
-គ្រឿង៣ស្លាបព្រាបាយ-សាច់ត្រី៣០០ក្រាម- ប្រហុក១ស្លាបព្រា-ស្លឹកម្រះព្រៅមួយក្តាប់

វិធីធ្វើ៖
1លាយគ្រឿងទាំងអស់ចូលគ្នាអោយសព្វ ហើយដាក់ខ្ចប់ស្លឹកចេក ត្បុតអាំងភ្លើងងំ ចំនួន២០នាទី
2ពេលឆ្អិន បរិភោគជាមួយអន្លក់ ត្រសក់ សណ្តែកគួរ ត្រប់ ផ្កាកំប៉ោក ផ្កាស្នោចៀន ឬ ស្រុះ ឬ ស្រស់ ត្រសក់ពស់ ត្រឡាចខ្ចី ផ្កាខាត់ណាខៀវ ឬផ្កាខាត់ណាស ជាដើម។

ប្រភព​ពី​៖ អ្នកស្រី កែវ ច័ន្ទបូរណ៍