ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើស្បែកជ្រូកបំពង!!

15-Dec-2018 10:28 AM

រូបភាព


ដោយ: Uddam

របៀបធ្វើស្បែកជ្រូកបំពង+គ្រឿងផ្សំ៖- ស្បែកជ្រូក ១គីឡូ- អំបិល ១ស្លាបព្រាកាហ្វេ- ស្ករស ១ស្លាបព្រាបាយ- ស្លឹកតយ ៣សន្លឹក- ប្រេងឆា
– ខ្ទឹមស ៥ដុំ- ខ្ទឹមក្រហម ៥ដុំ- ម្ទេសផ្លោក ១០ផ្លែ- ទឹកត្រី ២ស្លាបព្រាបាយ- ស្ករត្នោត ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ

+របៀបធ្វើ៖- ដាំទឹកអោយពុះ ដាក់អំបិល និងស្បែកជ្រូកចូលស្ងោអោយឆ្អឹន និងផុយ (ប្រហែល ៣០នាទី) រួចស្រង់ចេញពីទឹក យកទៅត្រាំក្នុងទឹកកក ៥នាទី។– យកស្បែកជ្រូកមកហាន់ជាសរសៃតូចល្មម រួចប្រលាក់ជាមួយ ស្ករស អោយសព្វ សឹមយកទៅហាលថ្ងៃអោយស្ងួត។
– ដាំប្រេងឆាអោយក្តៅខ្លាំង ដាក់ស្លឹកតយចូលប្រហែល១នាទី សឹមដាក់ស្បែកជ្រូកចូលបំពងអោយស្រួយ សឹមស្រង់ចេញទុកអោយស្ងួតប្រេង។– យកម្ទេសផ្លោក និងខ្ទឹមទៅអាំងអោយឆ្អឹន រួចបកសំបកអោយស្អាត សឹមយកទៅបុកជាមួយគ្នាអោយម៉ត់ រួចដាក់ទឹកត្រី ស្ករត្នោត និងទឹកក្រូចឆ្មាលាយជាមួយគ្នាអោយសព្វជាការស្រេច៕