វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ម្សៅអង្ករ ៥០ក្រាម, ទឺកស្លឹកតើយ ២០០ក្រាម, ស្ករត្នោត ៨០ក្រាម។ គ្រឿងផ្សំខ្ទិះ៖ ម្សៅអង្ករ ៥០ក្រាម, ខ្ទិះដូង ៣០០ក្រាម, ស្ករស ៤០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.លាយម្សៅអង្ករ ទឹកស្លឹកតើយ ស្ករត្នោត ចូលគ្នាច្របល់ឲ្យសព្វល្អ ទុកមួយឡែក
២.លាយម្សៅអង្ករ ស្ករស អំបិល និងខ្ទិះដូង ចូលគ្នាឲ្យសព្វល្អ ទុកមួយឡែក
៣.បន្ទាប់មកយកឆ្នាំងដាក់សម្រាប់ចំហុយ យកចានទទេចំហុយប្រហែល ៨-១០នាទីសិន
៤.ហើយបានដួសម្សៅដែលលាយហើយដាក់ចូលចាន (ដាក់តែពាក់កណ្តាល) រួចគ្របចោលចំហុយប្រហែល ៦-៨នាទី
៥.បន្ទាប់មកទៀតដួសខ្ទិះដែលលាយហើយដាក់ចូលពីលើ ចំហុយទៀតប្រហែល ៨-១០នាទី រួចហើយយកចេញទុកឲ្យត្រជាក់ (ទើបខ្វេះចេញពីចានមិនស្អិត) ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ