ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិជួយបំបាត់វិលមុខ ព្យាបាលរលាកប្រហោងឆ្អឹងមុខ ឈឺក្បាល ឫសដូងបាត និងសម្ពាធឈាមឡើង បញ្ចុះទឹកនោម ព្យាបាលច្រាំង ដំបៅអណ្ដាត និងបំពង់ ក ព្យាបាលរោគស្វាយពីខាងក្រៅ

15-Dec-2018 01:12 PM

រូបភាព


ដោយ: Uddam

ឱសថធម្មជាតិនេះជួយច្រើនណាស់! ជួយបំបាត់វិលមុខ ព្យាបាលរលាកប្រហោងឆ្អឹងមុខ ឈឺក្បាល ឫសដូងបាត និងសម្ពាធឈាមឡើង បញ្ចុះទឹកនោម ព្យាបាលច្រាំង ដំបៅអណ្ដាត និងបំពង់ ក ព្យាបាលរោគស្វាយពីខាងក្រៅ

Image may contain: plant, tree, nature and outdoorImage may contain: plant, nature and outdoor
រុក្ខឱសថ៖ ពោលឃុំ។ ពោលឃុំ ជាចុល្លព្រឹក្សមានកំពស់ ០,៨-០,៥ម ដែលមានស្លឹកស្វិតរួមផ្សំឆែកជាក្លែបៗ និងមានធ្មេញរណារ ឫស មានក្លិនក្រអូប ដែលមានការចូលចិត្ត មានឬស ដូចដើម Parsley (Petselium cripuml)។ ផ្កាពណ៌បៃតងភាវ ក្លិនក្រអូបនៃដើមពោលឃុំ គេតែងតែនិយមប្រើអប់សំពត់អាវ។

Image may contain: foodImage may contain: plant, tree, nature and outdoor

ផ្នែកដែលប្រើប្រាស់៖ ស្លឹក ឫស សំបក
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់រុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជាៈ

Image may contain: plant, tree, outdoor and natureImage may contain: plant, tree, outdoor and nature
-ស្លឹកប្រើជាថ្នាំសម្រាប់ឆ្ពង់ ជួយឱ្យចេញញើស និងបំបាត់វិលមុខ។ ស្លឹកដាំទឹកព្យាបាលរលាកប្រហោងឆ្អឹងមុខ ឈឺក្បាល ឬសដូងបាត និងសម្ពាធឈាមឡើង។

Image may contain: plant, nature and outdoorImage may contain: plant, tree, outdoor and nature

-ឫសជាថ្នាំសម្រាប់បញ្ចុះទឹកនោម សំបកដើមបុកពូតយកទឹកសម្រាប់ធ្វើថ្នាំព្យាបាលច្រាំង ដំបៅអណ្ដាត និងបំពង់ ក។
-សំបកប្រើជាថ្នាំបុកបិតព្យាបាលរោគស្វាយពីខាងក្រៅ។

 

Image may contain: plant, tree, outdoor and natureImage may contain: plant, shoes and outdoorImage may contain: food
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា