ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិព្យាបាលកញ្ជ្រិល គ្រុនក្ដៅ បញ្ចេញញើស ក្អកមាន់ រលាកទងសួត រលាកបំពង់ក គ្រុនចាញ់ រាកមួល (ប្រើខាងក្រៅ) ពស់ចឹក បូស រមាស់
រូបភាព
នេះជាឱសថធម្មជាតិបូរានខ្មែរយើង ដែលចាស់ៗបូរាណយកមកព្យាបាលកញ្ជ្រិល គ្រុនក្ដៅ បញ្ចេញញើស ក្អកមាន់ រលាកទងសួត រលាកបំពង់ក គ្រុនចាញ់ រាកមួល (ប្រើខាងក្រៅ) ពស់ចឹក បូស រមាស់។ សូមចែករំលែកបន្តទុកជាចំណេះដឹងល្អៗ។
ឈ្មោះរុក្ខឱសថ៖ កក់ក្ដាម (ស្មៅ)
លក្ខណៈរុក្ខជាតិ ៖ ជាស្មៅ រស់បានយូរឆ្នាំ មានកំពស់ ៧-២០ស.ម។
ស្លឹក ៖ ស្លឹកខ្លីជាងដើម។
ផ្កា ៖ មានរាងមូល មានវិជ្ជមាត្រពី ៤-៨មម ពណ៍ស។
ផ្លែ ៖ រាងពងក្រពើសំប៉ែត។
កន្លែងដាំដុះ ៖ ដុះតាមចិញ្ចើមថ្នល់ តាមវាលស្រែ ដីវាលទំនេរ បន្តពូជដោយគ្រាប់។
ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
កបនឹងជម្ងឺ៖ គ្រុនក្ដៅ បញ្ចេញញើស ក្អកមាន់ រលាកទងសួត រលាកបំពង់ក គ្រុនចាញ់ រាកមួល។
(ប្រើខាងក្រៅ) ពស់ចឹក បូស រមាស់។
ឫស និងមើម ព្យាបាលកញ្ជ្រិល។
កំរិតប្រើ៖ ស្ងួត 10g-30gស្ងោរផឹកសំរាប់មួយថ្ងៃ។ គ្រុនចាញ់60g ផឹកបួនម៉ោងមុនគ្រុន។
*ហាមប្រើ ស្ត្រីមានផ្ទៃពោះ
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា