ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិព្យាបាល ឈឺពោះ ចុកពោះ ឈឺស្បូន រាក ប្រកាំង ផ្សះដំបៅគ្រប់ប្រភេទ ធ្លាក់ស កាមរោគ
រូបភាព
ឈ្មោះរុក្ខជាតិ៖ ចំរៀក
លក្ខណៈរុក្ខជាតិ៖ ដើមឈើធំ មានកម្ពស់អាចដល់ ២០ម មានដុះស្ទើរគ្រប់កន្លែង។
ស្លឹករួម រាងស្លាប២ជាន់ មានកូនស្លឹកពី១៨ទៅ ២គូ ស្លឹកពណ៌បៃតងស្រាល ស្លឹករឹងប្រវែង ២ ទៅ ២.៥ស. ទទឹងពី ០.៥ ទៅ០.៧ស.ម។
ផ្កាកញ្ចុំជាចង្កោមរាងដុចសាជី ផ្កាមូលៗ តូចៗ។ ផ្លែសំប៉ែងវែង ប្រែង ១៣ស.ម ទទឹង ១.៨ ទៅ២ស.ម ស្រួចចុងស្រួចដើម។ គ្រាប់មមាន១០គ្រាប់។
ផ្នែកប្រើប្រាស់៖ សំបក ឫស
សមាសធាតុគីមី៖ មាន Saponis ច្រើន។ សំបក Tannins ១២.៥ ទៅ១៧%។
ព្យាបាល៖ ឈឺពោះ ចុកពោះ ឈឺស្បូន រាក ប្រកាំង ផ្សះដំបៅគ្រប់ប្រភេទ ធ្លាក់ស កាមរោគ។
កម្រិតប្រើប្រាស់៖ ស្ងួត ១៥ ទៅ ២០ក្រាម ត្រាំស្រា ឬដាំទឹក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ