វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ទឹកដូងក្រអូប ១លីត្រ, សាច់ដូងក្រអូប ៤០០ក្រាម, ខ្ទិះដូង ៦០០មីលីលីត្រ, ស្ករស ១៥០ក្រាម, ម្សៅចាហួយ ១៥ក្រាម, អំបិលបន្តិច។
វិធីធ្វើ៖
១.ចាក់ទឹកដូងចូលឆ្នាំង ដាក់ម្សៅចាហួយចូល កូរចូលគ្នាឲ្យសព្វទុកឲ្យពុះ រួចដាក់ស្ករសចូល កូរចូលគ្នា ហើយដាក់អំបិលចូល កូរចូលគ្នាឲ្យសព្វទុកឲ្យពុះ
២.បន្ទាប់មកដាក់សាច់ដូងចូល គ្របទុកឲ្យពុះ រួចកូរតិចៗ ហើយដាក់ខ្ទិះដូងចូល បិទភ្លើងចង្ក្រាន កូរចូលគ្នាតិចៗឲ្យសព្វ
៣.រួចរាល់អស់ហើយយកចាក់ចូលដូង ឬចាក់ចូលចាន កែវ ពុម្ព តាមចំណូលចិត្ត រួចទុកឲ្យត្រជាក់ ជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ