ឯកសារកសិកម្ម
រូបភាព
ក្រូចឆ្មារលឿង គឺងាយនឹងយកគ្រាប់វាមកបណ្តុះកូន និងមិនពិបាកថែទាំឡើយ។ បងប្អូនអាច សាកល្បងបាន ងាយៗ។ សូមអនុវត្តតាមវិធីខាងក្រោម៖
របៀបបណ្តុះ
-ពុះផ្លែក្រូចឆ្មារលឿងកុំឱ្យកាំបិតប៉ះគ្រាប់នៅខាងក្នុង រួចយកគ្រាប់ចេញ
-យកគ្រាប់ក្រូចឆ្មារលឿងទៅលាងឱ្យស្អាត ហើយទុកឱ្យស្ងួត ឬយកក្រដាសជូតជាតិរំអិលគ្រាប់វាចេញ
-យកគ្រាប់ក្រូចដែលបកសំបករួចទៅដាក់ក្នុងក្រដាសជូនមាត់
-ស្រោចទឹកលើក្រដាសជូតមាត់ឱ្យសើមល្មម រួចដាក់ក្នុងកំប៉ុង ឬថង់ប្លាស្ទិក បិតឱ្យជិតកុំឱ្យប៉ះពន្លឺថ្ងៃរយៈពេល៧ថ្ងៃ
-៧ ទៅ១០ថ្ងៃក្រោយគ្រាប់ក្រូចនឹងចេញឫស រួចយកទៅដាក់នៅក្នុងផើងជាការស្រេច
-១៤ថ្ងៃក្រោយពីដាក់ក្នុងផើង កូនក្រូចនឹងលាស់ស្លឹកតូចៗ
-ខាងក្រោមនេះជាកូនក្រូចលឿងអាយុ ៧ថ្ងៃ និង ១៤ថ្ងៃ។
រូបកូនក្រូចលឿងអាយុ ៧ថ្ងៃ
រូបកូនក្រូចលឿងអាយុ ១៤ថ្ងៃ
រូបមន្តនេះក៏អាចអនុវត្តបានទៅលើគ្រាប់ទំពាំងបាយជូរ ក្រូចពោធិ៍សាត់ និងក្រូចខ្វិចបានផងដែរ។
វីឌីអូ៖
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ DIY Home and Garden