ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលៈ សរសៃឈាម ស្រកគីឡូ
គ្រឿងផ្សំ៖ ខ្ញី គល់ស្លឹកគ្រៃ និងស្លឹកតើយ
វិធីធ្វើ និងប្រើប្រាស់៖ លាយខ្ញីជាមួយគល់ស្លឹកគ្រៃលាយស្លឹកតើយបន្តិច។ ទទួលទានក្រោយបាយរួច។
សូមអរគុណយ៉ាងខ្លាំងចំពោះម្ចាស់ គណនីហ្វេកប៊ុក Chhay Lyna
ដែលបានចែករំលែកបទពិសោធន៍ពិតៗក្នុងការព្យាបាលស្ទះសរសៃឈាម និងជួយឱ្យស្រកគីឡូ។ នេះជាអ្វីដែលគាត់បានសរសេរចែករំលែក៖ “ពូរបស់ខ្ញុំខ្លាញ់របស់គាត់ឡើងដល់ ២០០០ ឥឡូវ ស្រកនៅតែ ១០០០បន្តិចទេ គាត់ញ៉ាំតែខ្ញីលាយគល់ស្លឹកគ្រៃលាយស្លឹកតើយបន្តិចផង ក្រោយពេលបាយរួច អាចសាកល្បងតាមគាត់បាន។”
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភព៖ គណនីហ្វេកប៊ុក Chhay Lyna