ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើឆាឡុកឡាក់សាច់គោ ឆ្ងាញ់អស់ទាស់!

21-Dec-2018 04:51 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់គោ (សាច់ផុយ) ៧ខាំ ហាន់ស្តើងៗ ឬជាដុំៗតូចល្មម, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹក ៣ស្លាបព្រាបាយ, បន្លែមាន សាលាដ ប៉េងប៉ោះ ខ្ទឹមបារាំង ដំឡូងបារាំង។

វិធីធ្វើ៖

១.យកសាច់ដាក់លាយជាមួយទឹកប្រេងខ្យង ស្ករ និងអំបិល ច្របល់ចូលឲ្យសព្វទុកចោល ៣នាទី

២.ប៉េងប៉ោះ និងខ្ទឹមបារាំង ហាន់ជាបន្ទះស្តើងៗ។ ដំឡូងបារាំង ហាន់ហើយបំពងឲ្យស្រួយ

៣.រៀបចំសាលាដដាក់ចាន រួចដាក់រៀបប៉េងប៉ោះ និងខ្ទឹមបារាំងពីលើសាលាដ រួចដាក់ដំឡូងបារាំងចូល

៤.ដាក់ប្រេងឆាឲ្យក្តៅ ដាក់ខ្ទឹមចិញ្ច្រាំចូលរលីងក្រហមបន្តិច ហើយដាក់សាច់ចូលឆាឲ្យសព្វ ទុកចោលប្រហែល ៥-៨នាទី

៥.បន្ទាប់មកយកទឹកលាយជាមួយម្សៅឆា កូរចូលគ្នាឲ្យសព្វ រួចចាក់ចូលក្នុងសាច់ឆាទុកឲ្យពុះ រួចដួសសាច់ដាក់ក្នុងចានបន្លែដែលរៀបហើយ។

សម្រួលអត្ថបទដោយ៖ ស្រីពៅ