ឯកសារកសិកម្ម
វិធីសាស្រ្តធ្វើចំណីពីរុក្ខជាតិសម្រាប់មាន់ទា ឈ្នះជំងឺ មាន់ ទាលូតលាស់ធំធាត់លឿន ស៊ីចំណីច្រើន កើនទម្ងន់ ធន់ជំងឺ
រូបភាព
នេះជាវិធីសាស្រ្តធ្វើចំណីពីរុក្ខជាតិសម្រាប់មាន់ទា ឈ្នះជំងឺ មាន់ ទាលូតលាស់ធំធាត់លឿន ស៊ីចំណីច្រើន កើនទម្ងន់ ធន់ជំងឺ កាត់បន្ថយកង្វល់ពីរឿងសត្វឈឺបានមួយចំណែកធំ កាត់បន្ថយបាននូវការខាតបង់ បង្កើនបានប្រាក់ចំណូលក្នុងគ្រួសារ។
ទោះបីជាការចិញ្ចឹមមាន់ជារឿងមួយធម្មតាមែន ប៉ុន្តែអ្នកចិញ្ចឹមតែងតែជួបប្រទះបញ្ហាមួយចំនួន ដែលមិនអាចគ្រប់គ្រងបាន គឺការការពារមាន់ទាពីជម្ងឺផ្សេងៗ ដែលតែងតែរាតត្បាតធ្វើឲ្យសត្វមាន់ទាងាប់ បណ្តាលឲ្យមានការខាតបង់ប្រាក់ជារឿយៗ។



ខាងក្រោមជារូបមន្តធម្មជាតិវិធីធ្វើចំណីពីរុក្ខជាតិសម្រាប់មាន់ទា ឈ្នះជំងឺ មាន់ ទាលូតលាស់ធំធាត់លឿន ស៊ីចំណីច្រើន កាត់បន្ថយកង្វល់ពីរឿងសត្វឈឺបានមួយចំណែកធំ កាត់បន្ថយបាននូវការខាតបង់ បង្កើនបានប្រាក់ចំណូលក្នុងគ្រួសារ។



-យកផ្កា និងស្លឹកផ្កាស្បៃរឿងចំនួន ៥០ គ្រាប់ មកដាំរំងាស់ជាមួយទឹកចំនួន ៥ លីត្រ រយៈពេលចំនួន១០ នាទី -ច្រោះយកតែទឹកនោះ ច្រកដាក់ដបស្អាតមួយ ( យកដបទឹកសុទ្ធដោយទឹកសុទ្ធចេញ )



-ចាក់ទឹករំងាស់ពីស្លឹក និងផ្កាស្បៃរឿងនេះចូល រួចយកទឹកនេះដាក់ឲ្យសត្វមាន់ផឹកដូចទឹកធម្មតា ជំនួសទឹកធម្មតាទាំងស្រុង ឬអាចដាក់ឲ្យវាមួយថ្ងៃចំនួន៣ ដង។


-លទ្ធផលដែលទទួលបានគឺល្អជាទីបំផុត ដោយមាន់ដែលត្រូវបានគេឲ្យទឹករំងាស់ផ្កាស្បៃរឿង ផឹកមានការកើនឡើងទម្ងន់ និងធន់បានជាមួយជំងឺ មាន់ស៊ីច្រើនជាងធម្មតា មាន់មានសុខភាពល្អ។


-ស្លឹក និងផ្កាម្លិះមានប្រសិទ្ធភាព ប្រហាក់ប្រហែលគ្នាទៅនឹងផ្កាស្បៃរឿងដែរ។



ហេតុនេះ សម្រាប់អ្នកចិញ្ចឹមមាន់ទា សូមដាំស្លឹក និងផ្កាស្បៃរឿងលាយជាមួយ ផ្កាម្លិះ ឲ្យមាន់ទាផឹក វានឹងជួយធ្វើឲ្យសត្វទាំងនេះឈ្នះជំងឺ លូតលាស់ធំធាត់លឿន ស៊ីចំណីច្រើន កាត់បន្ថយកង្វល់ ពីរឿងសត្វឈឺបានមួយចំណែកធំ កាត់បន្ថយបាននូវការខាតបង់ បង្កើនបានប្រាក់ចំណូលក្នុងគ្រួសារ។



សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត


