វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើ នំអ៊ី និងនំបាញ់ចានឿក ឲ្យឆ្ងាញ់ទាំងអស់គ្នា..!
ដោយវិធីធ្វើទាំងអស់ ចែកចេញជា៣ផ្នែក
ផ្នែកទី១៖ គឺយើងត្រូវធ្វើស្នូលនំ និងលាយគ្រឿងផ្សំ៖ដោយគ្រឿងផ្សំមានដូចជា៖-ខ្ទិះដូង-ល្ង-ម្សៅដំណើប-សណ្តែកបាយ (ពណ៌លឿង)-ស្ករត្នោត ឬ ស្ករស-ស្លឹកខ្ទឹម
+របៀបធ្វើ៖ ពីដំបូងយើងត្រូវធ្វើស្នូលនំបាញ់ចានឿកជាមុនសិន ដោយយើងត្រូវជ្រើសរើសយកសណ្តែកបាយ បរិមាណដែលអ្នកគិតថា សមល្មមនឹងទទួលទានគ្រប់គ្រាន់ បន្ទាប់មកយើងត្រូវលាងសណ្តែកនោះយ៉ាងហោចណាស់២ដងបានហើយ រួចដាក់សណ្តែកនោះចូលក្នុងឆ្នាំង ដោយដាក់បរិមាណទឹកឲ្យច្រើន ដូចជាការដាំបបរដែរ រួចដាក់អំបិលនិងប៊ីចេញចូល។
-បន្ទាប់ពីនេះយើងក៏យកវា ទៅដាក់ដាំឲ្យពុះ ពោលគឺដាំឲ្យឆ្អិនដើម្បីឲ្យសណ្តែកផុយល្អ។ ក្រោយពីសណ្តែកឆ្អិនហើយ យើងត្រូវយកឆ្នាំងឬក៏ខ្ទះផ្សេងមួយទៀត រួចចាក់ខ្ទិះដូងចូលដោយយក ខ្ទិះដើមសុទ្ធមិនដាក់ទឹក ប្រើសីតុណ្ហភាពភ្លើងខ្លាំងល្មម បន្ទាប់មកដួសសណ្តែកដែលឆ្អិនអម្បាញមិញ ដាក់់ចូលទៅក្នុងទៅក្នុងខ្ទិះដូងនោះ រួចកូវា ឬ ឆាវាឲ្យរីងទឹក ពោលគឺកូឲ្យវាដាច់ទឹក។
-បន្ទាប់ពីនេះយើងត្រូវហាន់ស្លឹកខ្ទឹមឲ្យតូច និងបំពងខ្ទឹមស និងខ្ទឹមក្រហម រួចដាក់វាចូលទៅក្នុងសណ្តែកខ្ទិះដូង ដែលយើងទើបតែកូឲ្យដាច់ទឹកអម្បាញមិញនេះ បន្ទាប់មកទៀត យើងក៏ច្របល់ ឬក៏ច្របាច់វា ធ្វើយ៉ាងណាឲ្យវាចូលគ្នាសប់ល្អ រួចភ្លក់រសជាតិរបស់វាមើល ហើយបើស្ទើរមិនសូវត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក អ្នកក៏អាចបន្ថែមគ្រឿងផ្សំថែមទៀត ដោយមានដូចជា ស្ករស អំបិល ប៊ីចេង តាមចំណូលដែលអ្នកចូលចិត្ត។
ក្រោយពីលាយគ្រឿងផ្សំសព្វគ្រប់អស់ហើយ យើងក៏ចាប់ផ្តើមមូលស្នូលសណ្តែកនោះ ឲ្យដូចជាកូនបាល់ដូច្នោះដែរ ប៉ុន្តែមូលវាឲ្យតូចៗបានហើយ ដើម្បីងាយស្រួលក្នុងការវិចខ្ជប់សំបក នៅផ្នែកទី២ ។+ផ្នែកទី២៖គឺរបៀបស្ងោរនំ ដោយយើងត្រូវដាក់ដាំទឹកនៅក្នុងឆ្នាំងធំល្មមមួយ ចាំរហូតដល់ទឹកនោះពុះ បន្ទាប់មកយើងក៏ ច្បិចយកម្សៅតូចល្មមយកមកខ្ចប់ ជាមួយស្នូលនំម្តងមួយគ្រាប់ៗ ទំលាក់វាចូលទៅក្នុងទឹកដែលកំពុងពុះនោះ ត្រូវលុញនំនោះក្នុងទម្ងន់ដៃថ្មមៗ កុំប្រើកំលាំងធ្ងន់ពេក បើពុំនោះទេពេលដែលដាក់ចូលក្នុងទឹកពុះមិនយូរប៉ុន្មាន វានឹងធ្លាយស្នូលចេញមកក្រៅជាក់ជាមិនខាន។-ខណៈដែលយើងកំពុងលុញជាបន្តបន្ទាប់ យើងនឹងឃើញមាននំមួយចំនួនវានឹងអណ្តែតមកខាងលើ ដែលជាសញ្ញាបញ្ជាក់ថាវាបានឆ្អិនហើយ ឃើញបែបនេះយើងគប្បីស្រង នំដែលអណ្តែតនោះដាក់នៅក្នុងទឹកធម្មតា មិនក្តៅ ហើយក៏មិនត្រជាក់។ ចំណែកឯការធ្វើនំអីុវិញគឺងាយស្រួលបំផុត ដោយគ្រាប់តែលុញ ម្សៅខ្ជប់នំបាញ់ចានឿកនោះ ឲ្យតូចៗ រួចទម្លាប់ចូលក្នុងទឹកដែលកំពុងពុះនោះ រងចាំវាអណ្តែតមកខាងលើរួចស្រងជាចេញជាការស្រេច។ផ្នែកទី៣៖គឺជាដំណើរការចុងក្រោយ នោះគឺការធ្វើទឹកស្ករ ដែលក្នុងនោះយើងចង់ធ្វើជាស្ករស ក៏បាន ឬក៏ជាស្ករត្នោតក៏បានតាមចំណង់ចំណូលចិត្តរបស់យើង យើងគប្បីចិតខ្ញីជាបន្ទះស្តើងៗ ដាក់ចូលទៅក្នុងទឹកស្ករដែលយើងធ្វើនោះ ដើម្បីបន្ថែមក្លិន និងរសជាតិ ឲ្យកាន់តែឈ្ងុយឆ្ងាញ់៕សម្រួលអត្ថបទ៖ខ្ទឹមស